ប្រិយមិត្តប្រហែលជាធ្លាប់បានឃើញអគារខ្ពស់ប្លែកគេ ស្ថិតលើផ្លូវព្រះមុនីវង្សនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែកគេ» មានកម្ពស់៣៩ជាន់ ស្មើនឹងកម្ពស់សរុប ១៨៦ ម៉ែត្រ គឺជាអគារពាណិជ្ជកម្ម និងបណ្តុំសេវាកម្ម ចម្រុះ មានដូចជា ទីតាំងការិយាល័យ, សណ្ឋាគារ, ភោជនីយដ្ឋាន, ផ្សារទំនើប នឹងហាងលក់ទំនិញម៉ាកល្បីៗជុំវិញពិភពលោក។
អគារវឌ្ឍនៈកាពីតាល ដែលមានតម្លៃជាង ១០០លានដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្រោយអធិបតីភាពនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

តើនរណាជាម្ចាស់អគារដែលមានតម្លៃ ១០០លានដុល្លារ នៅកណ្តាលរាជធានីមួយនេះ?
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ផ្តើមចេញរកស៊ីជាអ្នកលក់អំបោះហុង ជាមួយក្តីសុបិនខ្ពស់ ព្រមទាំងមិនបោះបង់ការខិតខំប្រឹងប្រែង និងការព្យាយាម រហូតតស៊ូបានជោគជ័យបង្កើតក្រុមហ៊ុន Vattanac Capital Group តម្លៃពាន់លានដុល្លារ។ សមិទ្ធផលធំមហិមាទាំងនេះ គឺកើតចេញពីញើសឈាមរបស់ប្តីប្រពន្ធខ្មែរមួយគូ គឺអ្នកឧកញ៉ា ឈុន លាង ត្រូវជាប្រពន្ធ និងអ្នកឧកញ៉ា សំ អាង ជាស្វាមី ដែលជាស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប។


មហាសេដ្ឋីពីរនាក់ប្តីប្រពន្ធដែលកំពុងជោគជ័យល្បីល្បាញក្នុងពិភពជំនួញនៅកម្ពុជា អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុង លាង មានអាណាចក្រជំនួញគ្រាក់ៗជាច្រើននៅក្នុងដៃ រួមមាន៖
-ក្រុមហ៊ុន Progress Jewellery Pte., Ltd ដែលធ្វើការនាំចូលនិងនាំចេញ មាសដុំ ចាប់តាំងពីឆ្នាំ ១៩៩៦
-ក្រុមហ៊ុន Vattanac Properties បង្កើតឡើងក្នុងឆ្នាំ២០០៥
-សួនឧស្សាហកម្ម វឌ្ឍនៈ ១ និង ២ ចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០០៣
-ក្រុមហ៊ុន Vattanac Investment វិនិយោគក្នុងឆ្នាំ ២០១៣
-ក្រុមហ៊ុន Vattanac F&B ប្រតិបត្តិការតាំងពីឆ្នាំ ២០១៣

ការទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យរបស់អតីតអ្នកលក់អំបោះហុងកុងពីរនាក់ប្តីប្រពន្ធមួយគូនេះ ក៏នៅតែបន្តអភិវឌ្ឍន៍គម្រោងវិនិយោគជាច្រើនផ្សេងទៀត។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានបោះជំហ៊ានចូលក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរថ្មីមួយ មានឈ្មោះ “VATTANAC BREWERY CO., LTD.” លើផ្ទៃដី ១០០០ហិកតា ទុនវិនិយោគប្រមាណ ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង ស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕