សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចតែងតាំង លោក ឧកញ៉ា អេង ប៉សែ ជាអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី ៥។


កន្លងមកលោក ឧកញ៉ា អេង ប៉សែ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែចុះជួយឧបត្ថម្ភ ទំនុកបម្រុងជាប់ ដល់បងប្អូនប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះខាតជីវភាព ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៅតាមបណ្ដាស្រុកនានា នៅទូទាំងខេត្តតាកែវ ដោយបានចំណាយធនធានផ្ទាល់ខ្លួន និងបានផ្ដួចផ្ដើមគំនិតដឹកនាំប្រមូលជំនួយផ្សេងៗបន្ថែមទៀត ពីសប្បុរសជននានាថែមទៀតផង។

កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២១ កន្លងទៅ សភាពាណិជ្ជកម្មកម្ពុជា ក៏ទើបតែបានប្រកាសបញ្ចូលឈ្មោះ លោកឧកញ៉ា អេង ប៉សែ ដែលមានតួនាទី ជាប្រធានក្រុមហ៊ុន ប៉ សែ ស្ទីល អីមផត & អិតផត ឯ.ក( POR SE STEEL IMPORT & EXPORT CO., LTD.) ជាសមាជិកផងដែរ។
ចុចអាន៖ អបអរសាទរ! លោកឧកញ៉ា អេង ប៉សែ ប្រកាសចូលជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

បច្ចុប្បន្ន លោក ឧកញ៉ា អេង ប៉សែ គឺជាប្រធានក្រុមហ៊ុន ប៉ សែ ស្ទីល អីមផត & អេចផត ឯ.ក POR SE STEEL IMPORT & EXP RT CO.,LTD. រួមទាំងមានក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើនផ្សេងទៀតដែលកំពុងប្រតិបត្តិការជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យសំណង់ អចលនទ្រព្យ និងពាណិជ្ជកម្មធំៗជាដើម ៕

