បង្ហាញបញ្ជីឈ្មោះពាណិជ្ជករ ០៧រូប ត្រូវបានតែងតាំងជាឧកញ៉ា ក្នុងខែមករាឆ្នាំ២០១១

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករ និងសប្បុរសជន ០៧រូប ដែលទទួលបានគោរមងារជា “ឧកញ៉ា” ពីព្រះមហាក្សត្រ ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែមករា ឆ្នាំ២០១១កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ​លឹម ប៊ុនណា ឡើងងារឧកញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៤៨ និងលោក ឈុន សែ តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៥២ ចុះថ្ងៃទី១៤។ លោក សុខ ផេង ទទួលបានងារឧកញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០៣៣ ចុះថ្ងៃទី១១។ លោក ងៃ ហេនរី​ខៃ​ស៊ឹង និងលោក លី ចេក​ម៉េង ឡើងងារឧក​ញ៉ា តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០២១ ចុះថ្ងៃទី៨។ លោក ហៃ លី​អ៊ាង ឡើងងារ ឧកញ៉ា​ តាមព្រះរាជ​ក្រឹត្យ នស/រកត/០១១១/០១៥ ចុះថ្ងៃទី៦។ លោកស្រី ម៉ី សីឡា ទទួលបានងារឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/០៣០១១១/០០៥ ចុះថ្ងៃទី៣។

សូមជម្រាបជូនថា អ្នករកស៊ី និងសប្បុរសជនដែលបាន​​ធ្វើ​អំណោយ​ចូល​រដ្ឋ​លើស​ពី​ ៥០ ម៉ឺន​ដុល្លារ​ទើប​ទទួល​បាន​​ងារ​ជា​ឧកញ៉ា​ ខណៈ​បច្ចុប្បន្ន​អ្នក​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​មាន​រហូត​ដល់​​ជាង ១០០០ ​នាក់​៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ