អ្នកឧកញ៉ា លី ហួរ ជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិ និងមានភាពជាសហគ្រិនជាអ្នកដឹកដ៏ឆ្នើមព្រមទាំងការបេ្តជ្ញាចិត្តខ្ពស់ ដោយលោកបានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អ្នកឧកញ៉ាគឺជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប មានបុត្តសម្ព័ន្ធក្រុមហ៊ុនចំនួន ៨ ដែលរកស៊ីក្នុងពហុវិស័យ លោកក៏កំពុងកាន់តួនាទីសំខាន់ៗក្នុងស្ថាប័នផ្សេងទៀត រួមមាន៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាដើម។ អ្នកឧកញ៉ា ក៏បានចូលរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចផងដែរ។
ជាមួយនឹងសមិទ្ធផលជាច្រើនដ៏មានតម្លៃ អ្នកឧកញ៉ាបានទទួលរង្វាន់ និងគ្រឿងឥស្សរិយយសដូចខាងក្រោម៖
១.មេដាយជាតូបការ (Moha Siryvot Award)
២. មេដាយមហាសេរីវឌ្ឍន៍ (Sovatara Level Moha Sena Award)
៣. មេដាយមហាសេនា (Gold Medal Award for National Development)
៤. មេដាយធិបឌិន្ទ (Sovataradi Tibbden Award)
៥. មេដាយសេនា (Toubaka Medal Award for National Development on Dec 2011)
៦. មេដាយមាសស្ថាបនាជាតិ (Toubaka Medal Award for National Development on Dec 2011)
៧. ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ ពីប្រទេសស្វីស (International Star for Quality Award from Geneva, Switzerland)
៨. ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត ពីចក្រភពអង់គ្លេស (Best Enterprise Award from Oxford, United Kingdom)៕