ប្រិយមិត្តពិតជាបានស្គាល់យ៉ាងច្បាស់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នគឺជាសេដ្ឋីវ័យក្មេង ដែលក្ដោបក្ដាប់មុខជំនួញជាច្រើនក្រោមការបណ្តាក់ទុនរាប់រយលានដុល្លារក្នុងដៃ។ មុនឈានដល់ចំណុចទាំងនេះ អ្នកឧកញ៉ាដែលមានកំណើតមកពីខេត្តព្រៃវែង និងជាអតីតពលករខ្មែរធ្វើការនៅនៅប្រទេសកូរ៉េខាងត្បូង បានហែឆ្លងកាត់ជីវិតលំបាក ហើយធ្លាប់បរាជ័យលើការងាររកស៊ីរាប់ដងមកហើយទម្រាំមានថ្ងៃនេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សម្រាប់ជាការដាស់អារម្មណ៍ និងផ្ដល់កម្លាំងចិត្តដល់អ្នកគាំទ្រលោក អ្នកឧកញ៉ា បានឲ្យតំបូន្មានតាមបណ្ដាញសង្គម ៣ឃ្លាដែលបង្កប់នូវអត្ថន័យចាក់ដោត ព្រមទាំងជាមាគ៌ាប្រតិបត្តិដ៏ល្អនៅក្នុងជីវិត។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរខ្លឹមសារបែបនេះថា៖ “យើងអន់ចិត្តពេលគេសើចចំអក តែយើងមិនអាចហាមគេទេ ហើយយើងក៏មិនត្រូវបោះបង់ក្ដីស្រមៃ ព្រោះតែគេដែរ មិនមានអំនួតចំពោះខ្លួនឯងពេកទេ តែដាច់ខាតក៏មិនត្រូវមើលងាយខ្លួនឯងដែរ។”
ឃ្លាឃ្លោងជាគំនិតដ៏មានអត្ថន័យជ្រៅមួយនេះ ប្រសិនបើប្រិយមិត្តបានយកទៅអនុវត្តន៍ពិតជាទទួលនូវលទ្ធផលមួយដែលយើងមិននឹកស្មានដល់។ ខណៈការសើចចំអករបស់គេគ្រាន់តែជាសារមួយដែលយើងមិនចាំបាច់ទៅគិតដល់នោះទេ៕