ម្សិលមិញនេះក្រុមគ្រួសារ លោក ឧកញ៉ា ស្រី ចាន់ថន បានធ្វើពិធីខួបកំណើតជូនលោកឪពុករបស់លោកជាលក្ខណៈឯកជន បែបសាមញ្ញបង្កប់ដោយភាពសប្បាយរីករាយជាខ្លាំង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ



ទទឹមគ្នានោះដែរ កូនប្រុសក្នុងត្រកូលអភិជនដែលនិយមធ្វើខ្លួនបែបសាមញ្ញៗ ឧកញ៉ា ស្រី ចាន់ថន បានបង្ហាញពាក្យពេជន៍ចេញពីបេះដូង បង្កប់នៅអត្ថន័យជាខ្លាំងលើបណ្ដាញសង្គម។ លោកឧកញ៉ាចិត្តធម៌ និងជាម្ចាស់គំរោងយក្ស7NGរូបនេះ បានសរសេរបែបនេះថា៖ “កាលកូននៅតូច ប៉ាតែងតែថើបកូននិងយកចិត្តទុកដាក់មើលថែរក្សាកូនរហូតដល់ធំដឹងក្ដី ហើយថ្ងៃនេះកូនក៏សុំថើបលោកប៉ា វិញព្រោះកូនក៏ស្រលាញ់លោកប៉ាដែរ“។


លោកឧកញ៉ា សម្ដែងនូវពាក្យដឹងគុណទៅកាន់ព្រះរស់របស់ខ្លួនទៀតថា ក្នុងថ្ងៃខួបកំណើតរបស់លោកប៉ា កូនៗសូមបួងសួងដល់ទេវត្តានិង ម្ចាស់ទឹកម្ចាស់ដីសូមតាមថែរក្សារ លោកប៉ានិងអ្នកម៉ាក់សូមអោយមានសុខភាពល្អ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅទាំងអស់។
លោកឧកញ៉ា ក៏បានផ្ញើសារទៅកាន់កូនៗទាំងឡាយ ដែលកំពុងមានសំណាង បាននៅរួមរស់ជួបជុំគ្រួសារទាំងឡាយ សូមធ្វើរឿងទាំងឡាយណា ដល់អ្នកមានគុណដើម្បីទទួលបានស្នាមញញឹមរបស់ មាតាបិតាពួកយើង ព្រោះរឿងដ៏សាមញ្ញៗខ្លះ កូនៗសុទ្ធតែអាចធ្វើជូនពួកលោកបានគ្រប់ៗគ្នា៕


