សប្បុរសជនដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៏ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ ។
នៅថ្ងៃទី១១ ខែ៧ ឆ្នាំ២០០១ ព្រះមហាក្សត្រនៃកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ទ្រង់សព្វហឬទ័យត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា ដល់សប្បុរសជន ២រូបគឺ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (SME) លោកឧកញ៉ា តែ តាំងប៉រ តាមព្រះរាជក្រឹត្យលេខ នស/ករត/០៧០១/២២៩ និងលោកឧកញ៉ា ខូវ ធៀនស៊ាង តាមព្រះរាជក្រឹត្យលេខ នស/ករត/០៦០១/២២៧។
ចំណែកមន្ត្រីព្រះបរមរាជវាំងបានឲ្យដឹងថា តាមការប៉ាន់ស្មានចាប់តាំងពីឆ្នាំ១៩៩៤រហូតដល់ឆ្នាំ២០២១នេះចំនួន «ឧកញ៉ា» នៅព្រះរាជាណាចក្រកម្ពុជាអាចកើនដល់១ពាន់នាក់ ខណៈនាពេលបច្ចុប្បន្នក៏មានឧកញ៉ាមួយចំនួនត្រូវបានដកងារយ៉ាងណាក្តី៕
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ