ឃាត់ខ្លួនភ្លាមៗម្ចាស់ក្រុមហ៊ុនម៉ៅការ​សាងសង់ KMB ម៉ៅការសង់គំរោងក្រុងរណប អ្នក​ឧកញ៉ា ឡេង ​ណាវ៉ាត្រា បើកលុយឲ្យកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះ

ជុំវិញ​ឧកញ៉ា

ផ្ទុះកាតវ៉ា​​ពី​សំណាក់​កម្មករ​ដែល​​ធ្វើ​ការ​ឲ្យ​ គំរោងក្រុងរណប Poipet Satellite City​​ របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​មិន​បាន​បើក​លុយ​ឲ្យ​កម្មករ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីទទួលដំណឹងនេះភ្លាម អ្នកគ្រប់គ្រងនៅគម្រោង ក្រុងរណប របស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង11:30នាទីថ្ងៃនេះតែម្ដង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សូមបញ្ជាក់ផងដែថា គំរោងសាងសង់ក្រុងរណបរបស់អ្នកឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង30អាគា មានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។

ដោយឡែកកាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ពេលល្ងាចម៉ោង​ ៦:00 បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មករនោះ។ ព្រឹកនេះអ្នកគ្រប់គ្រងគំរោងបានបញ្ជាក់មកថា ប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា។