ពាណិជ្ជករ ២រូបទទួលបានងារឧកញ៉ា ក្នុងថ្ងៃជាមួយមហាសេដ្ឋីប្រាក់លាន សុខ គង់

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករជើងចាស់ ៣រូប ទទួលបានងារឧកញ៉ាពីព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ ជាមួយគ្នា ខណៈនាពេលបច្ចុប្បន្នកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេង និងមានមុខជំនួញប្រាក់លានជាច្រើនក្នុងដៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១. អ្នកឧកញ៉ា សុខ គង់ ជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងការរកស៊ីនៅប្រទេសកម្ពុជា ជាម្ចាស់ក្រុមហ៊ុន ស៊ូគីមិច គ្រុប (Sokimex Group) ដែលមានបុត្តសម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗ។ មុខជំនួញលេចធ្លោជាងគេរបស់លោក គឺក្រុមហ៊ុនលក់ប្រេងឥន្ទនៈ ស៊ូគីមិច ដែលគេស្គាល់ថាគឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ទនៈឲ្យរដ្ឋាភិបាល ទាំងស្ថាប័នស៊ីវិល និង យោធា ក្រុមហ៊ុនទទួលខុសត្រូវលើការលក់សំបុត្រឲ្យភ្ញៀវទេសចរណ៍នៅប្រាសាទអង្គរវត្ត សណ្ឋាគារ កាស៊ីណូ និង កន្លែងស្នាក់លំហែកាយ ឈ្មោះ ឋានសួគ៌បូកគោ ដោយដាក់ទុន ១ពាន់លានដុល្លារ នៅខេត្តកំពត់ និងសណ្ឋាគារលំដាប់ផ្កាយទល់មុខព្រះបរមរាជវាំង។ 

លោក សុខ គង់ បានទទួលងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ០៤៩៥/៣៧។

២. លោកឧកញ៉ា លឹម ហុងឈាង អគ្គនាយក​ក្រុម​ហ៊ុន​លឹម ហុង​ឈាង​អ៊ិមផត អិច​ផត និងជាម្ចាស់​គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិត្រពាំងផ្លុង ជាប់នឹង​តំបន់​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​៥០​ហិកតាស្ថិត​នៅ​ភូមិ​ត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុក​​ពញា​ក្រែក   ប្រែ​​ក្លាយទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរ​ជាតិត្រពាំងផ្លុង» មានផ្ទះល្វែង អគារ​តាំង​ពិព័រណ៍​និង​សណ្ឋា​គារ​លំដាប់​ផ្កាយ​៣ ។

លោក ហុងឈាង ទទួលបានងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្រលេខ ០៤៩៥/៣៨ ។

៣. ឧកញ៉ា ស៊ិន សុខា ម្ចាស់សណ្ឋាគារ តុសិត ស្ថិតនៅខាងលិចផ្សារធំថ្មី ក្រុងភ្នំពេញ និងម្ចាស់បូរី សុខាផល្លី។ លោកទទួលបានងារឧកញ៉ាតាមរយៈព្រះរាជក្រឹត្យលេខ០៤៩៥/៣៩៕