អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ ប្រកាសឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ខណៈដែលស្ថានភាពនៃជំងឺកូវីដ១៩មិនទាន់មានសញ្ញាវិជ្ជមាននៅឡើយសម្រាប់ប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងយុទ្ធការប្រយុទ្ធប្រឆាំងកូវីដ អ្នកឧកញ៉ា និងលោកជំទាវ បានបន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ក្រុមគ្រូពេទ្យ និងសមាគមនាពេលកន្លងរាប់លានដុល្លារអាមេរិក។
ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងថ្មីនៅមុននេះបន្តិច រកឃើញអ្នកឆ្លងបន្ថែម ៦២៥ នាក់ទៀត។ ជាមួយគ្នានេះ អ្នកជំងឺ ៧០៥ នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យ និងជនរងគ្រោះ ១២ នាក់ទៀតបានស្លាប់។
គិតត្រឹមព្រឹកថ្ងៃ ១៧ មិថុនា ២០២១ នេះ សរុបតួលេខអ្នកឆ្លងឡើងដល់ ៤០ ៧៨២ នាក់ ជាសះស្បើយ ៣៥ ០៣០ នាក់ និងស្លាប់ ៣៨០ នាក់៕