នៅថ្ងៃទី១៧ ខែមិថុនានេះ មានក្រុមហ៊ុនមហាសេដ្ឋីចំនួន២ បានប្រកាសចូលរួមបរិច្ចាគថវិកាដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ (Rapid Test) សរុប ៥លានដុល្លារ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ៣លានដុល្លារអាមេរិក
ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់អ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភថវិកា ២លានដុល្លារអាមេរិក
សូមជម្រាបជូនថា ក្រុមហ៊ុនលំដាប់កំពូលក្នុងស្រុកទាំងពីរ កន្លងមកធ្លាប់បានប្រកាសចូលរួមឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងបង្ការកូវីដ១៩ និងសកម្មភាពប្រយុទ្ធប្រឆាំងកូវីដក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដែលកំពុងរីករាលដាលនៅប្រទេសកម្ពុជា៕