អ្នកឧកញ៉ាគិត ម៉េង បានបង្ហោះរូបកូនប្រុសច្បងក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ១៦ ឆ្នាំ។ តាមរយៈរូបថតជាច្រើនសន្លឹក គេឃើញថា កូនប្រុសច្បងរបស់អ្នកឧកញ៉ា គិត ម៉េង ពេញវ័យកម្លោះរាងខ្ពស់ ចំណែកទម្រង់មុខមាត់កាត់ទៅរកឪពុកតែម្តង។








អ្នកឧកញ៉ាគិត ម៉េង បានសម្រេចចូលរោងការជាមួយ អ្នកនាង ស្រីតូច ចំណាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ក្រោយពីរួមរស់ជាមួយគ្នារហូតមានកូន៤នាក់ ។ រាល់ថ្ងៃពិសេសរបស់សមាជិកគ្រួសារណាម្នាក់ អ្នកឧកញ៉ា តែងតែបង្ហាញក្ដីស្រឡាញ់ទៅកាន់ពួកគេ តាមរយៈការបង្ហោះសារភ្ជាប់ជាមួយរូបភាពនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕