លម្អិតមុខជំនួញធំៗរបស់មហាសេដ្ឋីដើមកំណើតចិន ចេន ហ្ស៊ី

ជុំវិញ​ឧកញ៉ា

ទើប​តែ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរីកចម្រើននឹងក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន នឹងមជ្ឈមណ្ឌលកម្សាន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសមិទ្ធផលនិងការអភិវឌ្ឍន៍ឥតឈប់ឈរក្នុងពិភពជំនួញនៅកម្ពុជា គឺពិត​ជាមិន​អាច​ឲ្យ​​គេ​មើលរំលង​នោះទេនៅសហគ្រិនឆ្នើម និងជាថ្នាក់ដឹកនាំកំពូលនៅពីក្រោយភាពជោគជ័យដ៏ខ្លាំងរបស់ Prince Holding Group។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើម្ចាស់ក្រុមហ៊ុន Prince Holding Group ជានរណា? តើគាត់បានវិនិយោគអ្វីខ្លះនៅកម្ពុជា?

អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានក្លាយជាពលរដ្ឋខ្មែរ ដើមកំណើតចិន នៅពេលដែលបានមករស់នៅក្នុងប្រទេសក្នុងឆ្នាំ ២០១០ ហើយពេលនោះលោកបានជួបជាមួយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ លោកជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Holding Group ជាមួយនឹងបុត្តសម្ព័ន្ធរាប់សិបក្រុមហ៊ុន កំពុងឈានមុខគេនៅកម្ពុជា ដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិវិនិយោគនាពេលអនាគត ព្រមទាំងប្តេជ្ញាអនុវត្តអាជីវកម្មប្រកបដោយចីរភាព។

លោក ចេន ហ្ស៊ី បានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។

ខាងក្រោមគឺអាណាចក្រជំនួញធំៗនិងជោគជ័យរបស់មហាសេដ្ឋីប្រាក់លាន ចេន ហ្ស៊ី ដែលកំពុងឈរជើងលើទីផ្សារកម្ពុជា៖

១.ក្រុមហ៊ុន Prince Real Estate Group ត្រូវបានបង្កើតទ្បើងនៅប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០១៥ មានអាជីវកម្មផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ ដូចជាមជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ ផ្សារទំនើប ភោជនីយដ្ឋាន និងសប្បុរសធម៌។ល។ ដែលបានបង្កើតបានជាប្រព័ន្ធឧស្សាហកម្មអចលនទ្រព្យដ៏ពេញលេញមួយមានលក្ខណៈជាខ្សែសង្វាក់បិទជិត។

បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីន រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធនិងស្ថាប័នសរុបចំនួន ៣០ ព្រមទាំងមានដីបម្រុងសរុបជាង ១២០០ ហិកតា ដែលអាចអភិវឌ្ឍជាផ្ទៃក្រឡាសំណង់សរុបជាង ២០ លានម៉ែត្រការ៉េ និងបានបោះទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក។

-អាជីវកម្មរបស់ ក្រុមហ៊ុនព្រីន រៀល អ៊ីស្ទេត គ្រុប

ក្រុមហ៊ុនព្រីនស៍ ប្រផឹធី (ខេមបូឌា) ជាក្រុមហ៊ុនសេវាគ្រប់គ្រងអចលទ្រព្យដំបូងគេ ដែលបានចូលមកប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានផ្តល់សេវាគ្រប់គ្រងអចលទ្រព្យទៅលើអចលទ្រព្យដែលមានទំហំសរុបចំនួន ៥៥០០០០ ម៉ែត្រការ៉េ និងផ្តល់យោបល់ប្រឹក្សាគ្រប់គ្រងអចលទ្រព្យក្នុងដំណាក់កាលដំបូងដល់អចលទ្រព្យដែលមានទំហំចំនួន ៦៥០០០០ ម៉ែត្រការ៉េ។ 

អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប មានទីតាំងស្ថិតនៅក្នុងកោះពេជ្រ និងជាអគារការិយាល័យទំនើបដែលរួមបញ្ចូលនូវប្រព័ន្ធសន្សំសំចៃថាមពល និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងមានមុខងារចម្រុះដូចជាទីស្នាក់ការកណ្តាល សាលបង្ហាញម៉ាកផលិត និងគម្រោងរបស់ក្រុមហ៊ុនព្រីនស៍។ អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប មានផ្ទៃក្រឡាសំណង់សរុបចំនួន ២៤៨០០ ម៉ែត្រការ៉េ។

មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មានទីតាំងស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាតំបន់ស្នូលនៃទីក្រុងភ្នំពេញ។ គម្រោងនេះមានផ្ទៃក្រឡាសំណង់សរុបចំនួន ១០៤០០០ ម៉ែត្រការ៉េ ព្រមទាំងមាន Sky bar ធុរកិច្ចលំដាប់កំពូល ដែលស្ថិតនៅជាន់ដំបូលនៃអគារ ដែលផ្តល់ជូននូវអាងហែលទឹកធំទូលាយ បារ ក្លឹបហាត់ប្រាណ ហាងស្រាក្រហម បារស៊ីហ្គា និងបរិក្ខារសម្រាកកម្សាន្តជាច្រើនទៀត ដែលបំពេញនូវរាល់តម្រូវការរបស់ម្ចាស់លំនៅឋាន និងធុរជនទាំងផ្នែកកម្សាន្ត កីឡា និងការសម្រាកលម្ហែ។

ព្រីនស៍ ម៉ូឌើន ផ្លាហ្សា មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ និងខាងត្បូងមហាវិថីព្រះនរោត្តម ព្រមទាំងមានផ្ទៃក្រឡាសំណង់សរុបប្រមាណ ៦៣០០០ ម៉ែត្រការ៉េ និងមានកម្ពស់សរុបចំនួន ២៧ ជាន់។ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ជាអគារដែលមានរចនាបថទំនើបមួយដែលរួមបញ្ចូលនូវមុខងារជាច្រើនដូចជាអគារខុនដូ ការិយាល័យបែបយុវជន សណ្ឋាគារ និងចំណតរថយន្តទំនើប។ 

ព្រីនស៍ ភ្នំពេញ ថៅវើរ ជាអគារការិយាល័យលំដាប់កំពូល និងជាអគារនិមិត្តសញ្ញានៅទីក្រុងភ្នំពេញ។ ព្រីនស៍ ភ្នំពេញ ថៅវើរ បានរួមបញ្ចូលនូវអគារការិយាល័យ និងអគារពាណិជ្ជកម្មដែលបច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិជាង ១០០ ក្រុមហ៊ុនជាអ្នកជួល ដែលមកពីប្រទេសជាង១០ ជុំវិញពិភពលោក។ អគារព្រីនស៍ ភ្នំពេញ ថៅវើរ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ៣១៤០០ ម៉ែត្រការ៉េ។

ឌាយមិន វ័ន ស្ថិតនៅទីតាំងស្នូលនៃកោះពេជ្រ ដែលមានផ្ទះល្វែងចំនួន ៤៣ល្វែង និងអគារខុនដូចំនួន ១ខ្នង។ ឌាយមិន វ័ន ជាគម្រោងពាណិជ្ជកម្ម និងលំនៅឋានទំនើបបំផុតនៅភ្នំពេញ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៨៦៧០ ម៉ែត្រក្ររ៉េ និងមានផ្ទៃក្រឡាងសំណង់សរុបចំនួន ៥៨៦៥៩,៧១ ម៉ែត្រការ៉េ ដែលផ្ទៃក្រឡាលំនៅឋានមានចំនួន ៣៣៣០៦,១២ ម៉ែត្រការ៉េ និងផ្ទៃក្រឡាពាណិជ្ជកម្មមានចំនួន ១៨១៩ ម៉ែត្រការ៉េ។

សណ្ឋាគារព្រីនស៍ ថាម ហូថេល គឺជាគម្រោងសណ្ឋាគារមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនជីស៊ូ អ៊ិនវេសមេន ឯ.ក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ ក្រុងព្រះសីហនុដែលជាទីក្រុងធំទីពីរនៅកម្ពុជា។ 

សណ្ឋាគារព្រីនស៍ ថាម ហូថេល គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ប្រណីត ដោយរួមបញ្ចូលទេសចរណ៍ សាលប្រជុំធុរកិច្ច ភោជនីយដ្ឋាន និងលំហែកម្សាន្តនៅកន្លែងតែមួយ។ នៅទីនេះ លោកអ្នកអាចរីករាយជាមួយទំនៀមទំលាប់អាស៊ីអាគ្នេយ៍ និងគយគន់ទេសភាពដ៏ស្រស់ស្អាតដែលអាចប្រៀបបានទៅនឹងកោះម៉ាល់ឌីវ កោះភូកេត និងឆ្នេរឈូងសមុទ្រថៃ ។

Prince Theme Resort គឹជាគម្រោងដំណាក់កាលទី២នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលមានទីតាំងស្ថិតនៅលើកោះរតនៈដែលជាកោះដ៏ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុ និងជាសណ្ឋាគារវិសម្សកាលនិងទេសចរណ៍ដ៏ពិសេសមួយដែលតុបតែងតាមរចនាបថឧស្សាហកម្ម។

Prince Theme Resort ក៏មានផ្តល់ជូនផងដែរនូវអាងហែលទឹកនិងភោជនីយដ្ឋានព្រីនស៍ អាហារគ្រឿងសមុទ្រស្រស់ ដែលផ្តល់ជូននូវមុខម្ហូបយ៉ាងសម្បូរបែប។  Prince Theme Resort ជាកន្លែងក្នុងក្តីស្រមៃសម្រាប់ការលំហែកាយ និងការធ្វើដំណើរជាក្រុម ក៏ដូចជាការថតរូបដ៏ស្រស់ស្អាតផងដែរ។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្តលក្ខណៈចម្រុះដំបូងគេនៅភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គនៃប្រទេសកម្ពុជា និងក្រោមការវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រគ្របដណ្តប់លើផ្ទៃដី ១៣៦០០០ ម៉ែត្រការ៉េ និងមានចម្ងាយត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានចំណតរថយន្ត កំពង់ផែ និងចំណតឧទ្ធម្ភាគចក្រ។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ទាំងមូលអាចផ្ទុកភ្ញៀវទេសចរបានរហូតដល់ទៅ ៨០០០ នាក់ក្នុងពេលតែមួយ។ ក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានគម្រោងកម្សាន្តដូចជា កន្ត្រកវិល “ភ្នំពេញ អាយ” ដែលមានកម្ពស់ ៨៨ ម៉ែត្រដំបូងបង្អស់នៅកម្ពុជា ទីលានប្រណាំងឡាន Go kart បែបស្តង់ដារ និងសួនទឹកខ្នាតធំ សួនកសិកម្មធម្មជាតិ និងកន្លែងកម្សាន្តជាច្រើនទៀត។

ក្រុមហ៊ុនព្រីនស៍ ស៊ូភើ ម៉ាឃីត គឺជាផ្សារទំនើបល្អប្រណីតជាមួយនឹងទម្រង់ច្នៃប្រឌិតថ្មី ដើម្បីផ្តល់ផលិតផលដែលមានគុណភាពល្អ និងលើកកំពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនព្រីនស៍ ស៊ូភើ ម៉ាឃីត នឹងបង្កើតនូវម៉ាកយីហោធំៗទាំង ៣ គឺ “Prince Market” “Prince Fresh “និង “Prince Family”

២. ក្រុមហ៊ុន Prince Huan Yu Real Estate Group បានបង្កើតគម្រោងអភិវឌ្ឍន៍ចម្រុះលំដាប់កំពូលនៅតំបន់​ពាណិជ្ជកម្មកណ្តាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដែលមានឈ្មោះថា Prince Financial Tower, Prince Huan Yu, Center PrinceGolden Bay។

៣. ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” បន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ នៅឆ្នាំ២០១៨។ ទីស្នាក់ការកណ្តាល ស្ថិតនៅអគារលេខ ១៧៥អាបេសេដេ មហាវិថីម៉ៅសេទុង ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បច្ចុប្បន្នធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន៣១  ដែលស្ថិតនៅតាមបណ្តាខេត្តនិងក្រុងចំនួន២២ ខណៈធនាគាររបស់អ្នកជំនួញដើមកំណើតចិនរូបនេះមានផែនការបន្តពង្រីកប្រតិបត្តិការទូទាំងប្រទេសដើម្បីខិតទៅកាន់តែជិតអតិថិជន និងមានលទ្ធភាពកាន់តែប្រសើរក្នុងការផ្ដល់សេវាហិរញ្ញវត្ថុតាមតម្រូវការផ្សេងៗរបស់អតិថិជន។

៤. ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េខូអិលធីឌី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដែលមានដើមទុនចំនួន ២០០លានដុល្លារអាមេរិក។ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ បានទទួលសញ្ញាប័ត្រ AOC ជាផ្លូវការ​នៅថ្ងៃទី ៦ កក្កដា ឆ្នាំ២០១៨ និងបានធ្វើការហោះហើរជាផ្លូវការលើកដំបូង រវាងក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាបនៅថ្ងៃទី ១០ កក្កដា ឆ្នាំ២០១៨។

នៅចុងឆ្នាំ២០១៨ ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ បានហោះហើរដោយជោគជ័យទៅកាន់គោលដៅចំនួន ៦ ដូចជា ទីក្រុងភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ទីក្រុងម៉ាកាវ ទីក្រុងតៃប៉ិ និងទីក្រុងតៃជុង។

៥.Belt Road Capital Management គឺជាក្រុមហ៊ុនវិនិយោគឯកជនដ៏លេចធ្លោជាងគេមួយរបស់ប្រទេសកម្ពុជា ផ្តោតលើមហាអនុតំបន់មេគង្គ (កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងថៃ) ដើម្បីស្វែងរកឱកាសវិនិយោគ។ វាបានចាប់ផ្តើមតំបូងជាមួយមូលនិធិដែលប្រមូលបានចំនួន ៥០ លានដុល្លារ ក្នុងឆ្នាំ ២០១៧ ។

៦.ក្រុមហ៊ុន Awesome Global Investment Group បានបង្កើតក្រុមហ៊ុនជាង ៣០ នៅក្នុងវិស័យកំសាន្ត បច្ចេកវិទ្យាព័ត៌មាន ការធ្វើដំណើរ អាហារ និងភេសជ្ជៈ។ ការផ្តោតសំខាន់លើវិស័យទេសចរណ៍ ការកម្សាន្ត និងបដិសណ្ឋារកិច្ច ដែលផ្តល់នូវបទពិសោធន៍ល្អ ៗ សម្រាប់អតិថិជន VIP៕