មកដឹងប្រវត្តិការងារ CEO ធនាគារកាណាឌីយ៉ា ?

ជុំវិញ​ឧកញ៉ា

ឈរជើងក្នុងវិស័យហិរញ្ញវត្ថុជាង ៣០ឆ្នាំជាមួយនឹងផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ខណៈនាពេលបច្ចុប្បន្ន ធនាគារកាណាឌីយ៉ាមានទ្រព្យសម្បត្តិ $6.5B​, ហើយបានក្លាយធនាគារកំពូលនៅស្រុកខ្មែរ The Top Banks in Cambodia Include។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ធនាគារកាណាឌីយ៉ា ការចាប់ផ្តើមបើកទ្វារជាលើកដំបូងក្នុងឆ្នាំ១៩៩១ ក្រោមការបោះទុនវិនិយោគ និងដឹកនាំដោយផ្ទាល់ពីមហាសេដ្ឋីលំដាប់កំពូល ពុង ឃាវសែ ដែលត្រូវបានចាត់ថា ជាសហគ្រិនឆ្នើមនិងជាអ្នកដឹកនាំធុរកិច្ចគួរឱ្យគោរពនៅប្រទេសកម្ពុជានិងប្រទេសកាណាដា បានដើរតួនាទីយ៉ាងសំខាន់ក្នុងត្រួសត្រាយឧស្សាហកម្មធនាគារនៅកម្ពុជា។

នៅពេលលេចឡេីងក្នុងយុគសម័យថ្មីមួយ ធនាគារកាណាឌីយ៉ា នៅតែបន្តរីកចម្រើនច្នៃប្រឌិតប្រកបដោយទំនួលខុសត្រូវដើម្បីធានាយកចិត្តទុកដាក់ដល់អតិថិជននិងយល់ពីតម្រូវការរបស់ពួកគេ។ ឧកញ៉ាញូស៍ សូមស្លេះប៉ុណ្ណេះសិន បង្វែរអាម្មណ៍ប្រិយមិត្តមកស្គាល់ CEO ធនាគារ កាណាឌីយ៉ា វិញម្តង ដែលជាអ្នកនៅពីក្រោយ ហើយបាននាំមកនូវភាពជោគជ័យ និងកិត្តិនាមល្បាញល្បីជាង ៣ទស្សវត្សន៍មកឲ្យធនាគារ កាណាឌីយ៉ា ក្រោមបុត្តសម្ព័ន្ធសហគ្រា កាណាឌីយ៉ា។

លោក Raymond Sia Say Guan ជាប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា (Chief Executive Officer and Executive Board Director of Canadia Bank.)។ មុនពេលចូលបម្រើការងារនៅធនាគារកាណាឌីយ៉ា លោក Raymond បានបម្រើការងារក្នុងតួនាទីគ្រប់គ្រងនិងដឹកនាំជាន់ខ្ពស់ជាច្រើនជាមួយធនាគារអន្តរជាតិនិងក្នុងតំបន់នៅប្រទេសម៉ាឡេស៊ី និងវៀតណាមដូចជា ធនាគារសាធារណៈ, ធនាគារ Standard Chartered Bank (ម៉ាឡេស៊ីនិងវៀតណាម) និងធនាគារ Hong Leong ដែលលោកកាន់តំណែងជានាយកប្រតិបត្តិ / អគ្គនាយក។

លោក Raymond មុខកាន់តួនាទីធំៗក្នុងវិស័យឧស្សាហកម្មធនាគាររបស់មហាសេដ្ឋីល្បីៗដូចនាពេលបច្ចុប្បន្ន លោក Raymond ធ្លាប់បានចូលធ្វើការតំបូងជាអ្នកហាត់ការ ក្រោយពីបញ្ចប់ការសិក្សា។ បន្ទាប់មកលោកក៏បានចូលរំរើការងារក្នុងធនាគារសាធារណៈនៅប្រទេសម៉ាឡេស៊ី ដែលគាត់បានចំណាយពេល ១១ ឆ្នាំក្នុងតួនាទីផ្សេងៗ ដូចជា ប្រធានផ្នែកភាគហ៊ុន និងមូលធនទីផ្សារ នឹងប្រធានដំណើរការឥណទាន។

នៅធនាគារ Standard Chartered លោក Raymond មានតួនាទីដឹកនាំផ្សេងៗពីនាយកសាជីវកម្មក្នុងស្រុករហូតដល់ប្រធានក្រុមហ៊ុនសាជីវកម្មសកលដោយមានមុខតំណែងចុងក្រោយជាប្រធានធនាគារខ្នាតតូចនិងមធ្យម និងជានាយកប្រតិបត្តិនៃសាខាហាណូយ, ធនាគារ Standard Chartered Bank ។

លោក Raymond Sia មានបទពិសោធន៍ជោគជាំប្រមាណជាង ២៥ ឆ្នាំ ជាមួយសេវាកម្មរតនាគារនិងហិរញ្ញវត្ថុ។ តាមរយៈតួនាទីគ្រប់គ្រងជាន់ខ្ពស់ជាច្រើននៅក្នុងប្រទេសកម្ពុជា, ម៉ាឡេស៊ី, និងវៀតណាម រហូតប្រែក្លាយលោកមកាន់កាប់ដំណែងជា CEO ធនាគារ កាណាឌីយ៉ា របស់មហាសេដ្ឋីលំដាប់កំពូល ពុង ឃាវសែ។

ក្រោមការដឹកនាំរបស់លោក Raymond ធនាគារលំដាប់កំពូលមួយនេះទទួលបានពានរង្វាន់ជាបន្តបន្ទាប់។ កាលពីដើមខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលតាមអគ្គនាយកពន្ធដារ បានប្រកាសកោតសរសើរនូវការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេលំដាប់ទី ៩ ក្នុងឆ្នាំ២០២០។

ធនាគារ កាណាឌីយ៉ា ក.អ ក៏បានទទួល វិញ្ញាបនបត្រនៃការអនុលោមភាពសារពើពន្ធ ប្រភេទ ‍“មាស” ពីអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ដែលមានសុពលភាព ២ឆ្នាំចាប់ពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២។

តាមរយៈការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជននិងការពង្រីកផលិតផលនិងសេវាកម្មរបស់ខ្លួន ធនាគារទទួលបានបទពិសោធន៍រីកចម្រើនជាច្រើនឆ្នាំហើយបានក្លាយជាធនាគារធំនិងគួរឱ្យទុកចិត្តបំផុតនៅកម្ពុជា។

យោងតាមគេហទំព័រធនាគារកាណាឌីយ៉ាផ្ទាល់ បានបង្ហារបាយការណ៍អំពីទ្រព្យសម្បត្តិសរុបប្រមាណ $6.5B ប្រាក់ចំណូលសរុប $388M និងប្រាក់ចំណេញសុទ្ធ $122M ខណៈឆ្នាំ២០១៩ គឺជាកំណត់ត្រាចំណេញបំផុតជាមួយនឹងប្រាក់ចំណូលសុទ្ធលើសពី$១២២លាន។ គិតមកដល់បច្ចុប្បន្ន កាណាឌីយ៉ា មានបុគ្គលិកប្រមាណ ៣ពាន់នាក់ មានសាខាងលើសពី ៦០ សាខា ជាមួយទូអេធីអិម ATM លើសពី ១៦០ទូ ដែលកំពុងប្រតិបត្តិការ៕