លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួនមួយក្បាល និង សត្វក្រាស ចំនួនពីរក្បាល យកទៅលែងចូលក្នុងសមុទ្រធម្មជាតិ។ លើកនេះគឺជាការលែងសត្វក្រាស់លើកទី១២៥ហើយ។
លោកឧកញ៉ាមានប្រសាសន៍ថា ការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ រួមទាំងសត្វក្រាស់ ទាំងអស់នេះ គឺជាលើកទី១២៥ ហើយការព្រលែងនេះ សត្វទាំងអស់នេះចូលសមុទ្រវិញ គឺដើម្បីបន្តបេសកកម្មអភិរក្សសត្វកម្រក្នុងដែនសមុទ្រកម្ពុជាយើង កុំឱ្យផុតពូជ និងគេចផុតពីការជួញដូរ ឬកត្តាប្រឈមផ្សេងៗទៀត ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួនដែលសហការផ្តល់សត្វអណ្តើកសមុទ្រនិងសត្វក្រាស ក្រោយនេសាទបានដើម្បីយកទៅលែងវិញ និងបានអំពាវនាវឲ្យគ្រប់សហគមន៍ ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្សសត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕

