គម្រោងឧទ្យានកម្សាន្តខ្នាតយក្សលំដាប់អាស៊ីមួយនេះរួចរាល់នឹងជួយលើកមុខមាត់ខេត្តកណ្តាលឲ្យខ្លាំងថែមទៀត

ជុំវិញ​ឧកញ៉ា

ផ្ទៃ​ដី​២០០ហិតា ក្នុង​តំបន់​អតីតរាជធានីបុរាណលង្វែក បានប្រែមុខមាត់ទៅជា “រមណីយដ្ឋាន រាជិនីលង្វែក” ដែលបណ្តុំដោយរម្មណីយដ្ឋានបែប​វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម​ សម័យសន្តិភាព ខណៈនាពេលបច្ចុប្បន្នគម្រោងកំពុងតែសាងសង់នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំ​ពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គម្រោងមហារមណីយដ្ឋានធម្មជាតិ រាជនីលង្វែក ខ្នាតយក្សនៅអាស៊ីក្នុងប្រទេសកម្ពុជាមួយនេះ អភិវឌ្ឍន៍ដោយលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលមានចក្ខុវិស័យដ៏វែងឆ្ងាយជាមួយនឹងការសាង់សងរមណីយដ្ឋានបែបប្រវិត្តិសាស្រ្តនេះឡើង ដើម្បីឱ្យកូនខ្មែងជំនាន់ក្រោយបានស្គាល់ និងដឹងថាសម័យនោះមានលក្ខណៈដូចម្ដេច។

តាមទំព័រហ្វេសប៊ុករបស់គម្រោងរាជិនីលង្វែកបានឲ្យដឹងថា គម្រោងនេះគឺជាតំបន់ទេសចរណ៍ធម្មជាតិបែបវប្បធម៌ ពាណិជ្ជកម្ម ដែលមានកន្លែងកំសាន្តជាច្រើនដូចជា៖ ភ្នំព្រហ្មវិហារធម៌ (ភ្នំមានច្រកបួនទិសតំណាងឱ្យមេត្តា ករុណា មុតិតា ឧបេក្ខា), គុជសារមង្គល ( ដំរីមហិមាសាងអំពីថ្មភក់ខេត្តព្រះវិហារ 9000 ដុំ ), វិមានខេមា (ផ្ទះអភិជនបុរាណ), បឹងចន្ទ (បឹងជីកក្នុងថ្ងៃចន្ទ), វិមានលោកយាយជំទាវឧកញ៉ាម៉ៅ, ឧទ្យានព្រហ្មចារី (សួនវង្វេង), រហាត់ទឹកយក្ស, វេទិកាផ្កាចំប៉ី (សួនដើមចំប៉ី), វេទិកាផ្កានួនស្រី, ថ្មដាចារស្នេហ៍ (ពមបោះកាក់ផ្សង), ប្រាសាទក្រោមទឹក (រៀបអំពីថ្មភក់និងថ្មបាយក្រៀម), ភេត្រាឫទ្ធិជ័យ, សួនកសិទេសចរណ៍ នឹងតំបន់ភូមិដ្ឋានវប្បធម៌ ពាណិជ្ជកម្មទេសចរណ៍លង្វែកសម័យសន្តិភាព