ឧកញ៉ាលី ហួរ កែប្រែដីឡូតិ៍ទុកចោល អភិវឌ្ឍ​គម្រោង​បុរី​ថ្មី ក្លាយជាទីប្រជុំជន​ មាន​គ្រប់​​ហេដ្ឋរចនាសម្ព័ន្ធ​

ជុំវិញ​ឧកញ៉ា

ភ្នំពេញ៖ នៅព្រឹកមិញ​នេះ មាន​ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២នៃ​បុរីវិមានភ្នំពេញ របស់ឧកញ៉ាលី ហួរ ស្ថិត​នៅតាមបណ្តាយផ្លូវ៥៩៨ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងថ្មីនេះ នឹង​កែប្រែតំបន់ ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។

ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡបម៉ិន វិមាន ភ្នំពេញបង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត៕