ទើបតែប៉ុន្មាននាទីមុនប៉ុណ្ណោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសារនៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយសុំបញ្ចប់រឿងរ៉ាវទាំងអស់ដែលកើតមានឡើងត្រឹមប៉ុណ្ណឹង ដើម្បីកុំអោយអ្វីៗកាន់តែអូសបន្លាយថែមទៀត។
ក្នុងសំណេរខ្លីនោះ អតីតពលករនៅប្រទេសកូរ៉េរូបនេះ បានទទួលស្គាល់ថា ការរាំរបស់យុវតីម្នាក់រួមដំណើរជាមួយក្រុមសិល្បៈរបស់លោក នៅប្រលានយន្តហោះ គឺជាដើមហេតុ។ ដូច្នេះហើយ លោកស្នើសុំបញ្ចប់សាច់រឿងទាំងអស់។ “ខ្ញុំបាទស្នើសូមបង ហេង ឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយការគោរពស្រលាញ់ពីខ្ញុំ”។
ឧកញ៉ាវ័យក្មេងបន្តថា ការរាំរបស់យុវតីនៅព្រលានយន្តហោះ ដែលមិនមែនជាអ្នកសិល្បៈ លោកនឹងទុកជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ។ ចំពោះកាយវិការនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានទទួលការសាទរជាច្រើន និងរាប់ទុកថា ជាគំរូដល់ល្អមួយផង៕
ប្រភព៖ sabay.com.kh