មហាជនប្រហែលជាបានដឹងគ្រប់គ្នាហើយថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ហើយថែមទាំងបានដឹកនាំតារាចម្រៀងជាច្រើនដួង សុទ្ធតែជាកំពូលតារាចម្រៀង ប្រចាំប្រទេសកម្ពុជាថែមទៀតផង។ ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយសិល្បករជាច្រើនរូប ក៏បានអញ្ចើញវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយ ក្នុងនោះដែរ លោកឧកញ៉ា ក៏នាំយកថវិកាដែលនៅសេសសល់ពីការប្រគុំតន្ដ្រីនោះ យកមកចែកជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតជាច្រើនគ្រួសារ។
យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់ឱ្យដឹងថា៖”លុយសល់ពីកាប្រគំតន្ត្រីនៅកូរ៉េ យកចែករំលែកដល់ពុកម៉ែបងប្អូនខ្វះខាត ២២០០គ្រួសារ ទាំងអស់មិនសល់ សូម្បីមួយសេន បូកថែមទាំងលុយក្រុមហ៊ុនផ្សេងៗសរុបជិត២០០លានរៀល ទោះបីការធ្វើនេះត្រូវគេឲ្យតម្លៃថាជាការសម្ដែងក៏ដោយ ក៏មិនអាចបង្ខំចិត្តឲ្យបងប្អូនពេញចិត្តនៅសកម្មភាពរបស់ខ្ញុំដែរ គឺមានបំណងត្រឹមតែជួយសង្គមខ្លះហើយរស់ក្នុងជីវិតគ្រួសារធម្មតាមួយប៉ុណ្ណោះ”៕