លើកទីមួយនៅប្រទេសកម្ពុជា ដែលមានក្រុមអ្នកស្រឡាញ់បរិស្ថានចូលរួមដាំដើមឈើរាប់សិបម៉ឺនដើម ដោយប្រើឧទ្ធម្ភាចក្របាចគ្រាប់ពូជពីលើមេឃដើម្បីបញ្ចុះកម្តៅផែនដី ស្ថិតនៅភ្នំឱរ៉ាល់ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នៃការដាំកូនឈើនេះ រៀបចំដោយក្រុមហ៊ុន សម្រស់ធម្មជាតិ របស់លោកស្រី នួន សុន្ទរី ហៅស្រីអូន ដែលមានការចូលរួមពីលោកឧកញ៉ា អ្នកជំនួញ សិល្បករ និងប្រជាពលរដ្ឋជាច្រើនរូប។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមរយៈទំព័រហ្វេសប៊ុកលោកស្រី នួន សុន្ទរី ហៅស្រីអូន បានបញ្ជាក់ថា នេះជាការចាប់ផ្ដេីមបាច ១ម៉ឺនដេីម សំរាប់ឧទ្ធម្ភាគចក្រធំ ហេីយឆាប់ៗនេះយេីងនឹងប្រេីយន្ដហោះតូចដេីម្បីបន្ដការបាចគ្រាប់ឈេីអោយគ្រប់ចំនួន ៤សែនដេីម។ ជាមួយគ្នានេះលោកស្រីក៏បង្ហាញនូវភាពជោគជ័យនៃការបង្កេីតព្រឹត្តិការណ៍ជិះឧទ្ធម្ភាគចក្របាចដាំដេីមក្ងោកនៅជេីងភ្នំឱរ៉ាល់ សែសិបមុឺនដេីមផងដែរ។
សូមបញ្ជាក់ថា យុទ្ធនាការនៃគម្រោងលុញគ្រាប់ឈើឱ្យបានចំនួន ១ លានគ្រាប់ និងបណ្តុះកូនឈើ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការការពារបរិស្ថានពិភពលោក និងជួយសង្គ្រោះផែនដីនោះ ត្រូវបានបង្កើតឡើងក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវ៉ររៀរស៍ (Baitong Warriors)។
យុទ្ធនាការគម្រោងលុញគ្រាប់ឈើ ១ លានគ្រាប់ លោក តាន់ គឹមស៊ួ កន្លងទៅក៏បានបញ្ជាក់ដែរថា៖ «យុទ្ធនាការនេះ សំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយទៅដល់បងប្អូនខ្មែរយើងឱ្យចូលរួមដាំដើមឈើទាំងអស់គ្នា ខណៈពេលថ្មីៗនេះ ក៏មានអ្នកសិល្បៈ ជាតារាចម្រៀង និងសម្តែងចូលរួមផងដែរ៕