បុត្រសម្ព័ន្ធ WorldBridge Group របស់អ្នកឧកញ៉ា សៀ ​ឬទ្ធី បានព្រមព្រៀងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន WorldBridge Secure Logistics ជាបុត្រសម្ព័ន្ធ WorldBridge Group របស់អ្នកឧកញ៉ា សៀ ​ឬទ្ធី នាថ្ងៃទី០៩ ខែកក្កដានេះនៅសណ្ឋាគារសូហ្វីតែល បានរៀបចំពិធីប្រកាសជាផ្លូវការអំពីការប្តូរឈ្មោះថ្មីរបស់ក្រុមហ៊ុនឡើងវិញ​ ដែលមានឈ្មោះ ពណ៌និងឡូហ្គោ របស់ក្រុមហ៊ុន ប្រ៊ីង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រ៊ីង គឺជាក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនចំណាស់ជាងគេ (ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៥៩)​ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិច បានព្រមព្រៀងបង្កើតជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន វើលប្រ៊ីដ ស៊ីឃ្យួរ ឡូជីស្ទីក ក្នុងការនាំយកមកនូវសេវាកម្មថ្មីមួយនៃការដឹកជញ្ជូនសាច់ប្រាក់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា សៀ ​ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge International Group បានថ្លែងថា “កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែធ្វើឱ្យយើង ដឹកជញ្ជូនសាច់ប្រាក់បានឡើងមួយកម្រិតបន្ថែមទៀត។​ យើងនឹងអាចផ្តល់សេវាកម្មថ្មីៗ ដូចជាការធ្វើប្រតិបត្តិការសាច់ប្រាក់ និងការស្តុកសាច់ប្រាក់ និងវត្ថុមានតម្លៃ។​”​

លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន ប្រ៊ីង បានថ្លែងថា “ប្រទេសកម្ពុជាសាកសមនឹងយុទ្ធសាស្ត្ររួមរបស់យើងក្នុងការពង្រីកសេវាកម្មរបស់ ប្រ៊ីង ពាសពេញអាស៊ីអាគ្នេយ៍និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ ”