សត្វល្មិច ឬហៅថា(អណ្តើកសមុទ្រ )ធំមួយក្បាល ដែលជាសត្វកម្រជិតផុតពួជ ត្រូវបានឧកញ៉ា ទៀ វិចិត្រ នាំយកទៅប្រលែង ដើម្បីថែរក្សាអភិរក្ស ក្នុងសមុទ្រធម្មជាតិវិញ។
ឧកញ៉ា ទៀ វិចិត្របានឲ្យដឹងថា សត្វល្មិច ឬអណ្តើកសមុទ្រ ដែលបាននាំយកមកប្រលែងក្នុងសមុទ្រមួយក្បាលនេះគឺលោកទទួលបានពីបងប្អូនក្រុមអ្នកនេសាទយកមកប្រគល់ឲ្យ។
បើតាមការបញ្ជាក់ពីឧកញ៉ាដែលតែងតែឧស្សាហ៍ជួយជនក្រីក្រ នេះជាលើកទី១២៦ហើយ ដែលលោកបាននាំយកសត្វអំបូរអណ្ដើកសមុទ្រ ទៅប្រលែងក្នុងសមុទ្រធម្មជាតិ គិតមកដល់ពេលនេះសរុបមិនតិចជាង២០០ក្បាលនោះទេ ។ ឧកញា៉បានបញ្ជាក់បន្ថែមថា គ្រប់ពេលនាំយកទៅប្រលែងម្តងៗ លោកតែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ៕



