ឧកញ៉ា ហ៊ួត ជា បានសរសើរតារាកំប្លែងនាយ ពាក់មី គិតគូរដល់ក្រុមគ្រួសារមិនថាខាងឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក។ ឧកញ៉ា ហ៊ូត ជា បានផ្ញើរសារអបអរសាទរនាយពាក់មី ដែលខែនេះទិញវីឡាហ៊ួត ជាវិចិត្តដារ៉ាឲ្យកូន ហើយថែមទាំងទិញឡានថ្មី ធ្វេីផ្ទះអោយម៉ែក្មេកទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព





នាយពាក់មី ដែលវិវឌ្ឍខ្លួនពីអតីតកម្មករសំណង់ បានសាងភាពលេចធ្លោតាមរយៈភាពប៉ិនប្រសព្វលើការលេងកំប្លែងលើបណ្តាញទូរទស្សន៍ CTN។ តាមរយៈអាជីពកំប្លែងបានសាងកេរ្តិ៍ឈ្មោះគាំទ្រពីមហាជន ធ្វើឲ្យនាយពាក់មីអាចរកចំណូលយ៉ាងក្រាស់ក្រែលពីអាជីពសិល្បៈ រហូតមានលទ្ធភាពសាងសង់ផ្ទះដ៏ធំជូនដល់អ្នកមានគុណ និងថ្មីៗនេះបានទិញឡាន សាងសង់ផ្ទះថ្មីដល់ឪពុកម្តាយក្មេកនៅស្រុកកំណើតថែមទៀតផង៕