ដង្ខៅអចលនទ្រព្យផ្លូវជាតិ៥១ លោក ស្រេង ឈាងឡេង មិនត្រឹមតែបើកគម្រោងអភិវឌ្ឍន៍លក់ដីឡូតិ៍ និងផ្ទះអាជីវកម្មជាង ១០គម្រោងតែប៉ុណ្ណោះទេ នៅពីក្រោយភាពជោគជ័យខាងវិស័យអចលនទ្រព្យរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ក៏កំពុងគ្រប់គ្រងភោជនីដ្ឋាន និងផាប់ ដ៏ល្បីឈ្មោះមួយ ឈ្មោះ «ហ្សឹម» ថែមទៀតផង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ!
គិតមកទល់ពេលនេះ Zem Restaurant & Pub របស់លោក ស្រេង ឈាងឡេង ឈរជើងបាន ១ឆ្នាំគត់ ហើយក៏បានផ្ដល់ការងារឱ្យបុគ្គលិកខ្មែរយើង បានធ្វើការងារបង្កើនប្រាក់ចំណូលមិនក្រោម ៤០នាក់ដែរ។ រំលឹកដល់ប្រវត្តិដំបូង នៃការផ្ដួចផ្ដើមគំនិត បង្កើតភោជនីយដ្ឋាន «ហ្សឹម» នេះឡើង អ្នកជំនួញវ័យក្មេង រូបនេះ បង្ហើបឱ្យដឹងថា៖ កាលពីជាង ១ឆ្នាំមុន ទីតាំងភោជនីដ្ឋាននេះ គឺជាដីឡូតិ៍ ដែលម្ចាស់គាត់ ទុកទំនេរចោល មិនទាន់អភិវឌ្ឍន៍អ្វីឡើយ។


ដោយសារតែមើលឃើញពីសក្កានុពល ទីតាំងអត់សូវមានភោជនីយដ្ឋាន និងឱកាស ជាពិសេសចង់ច្នៃបង្កើតការងារដល់អ្នកកំពុងខ្វះខាតការងារក្នុងបរិបទកូវីដនេះផងនោះ លោកក៏បានទាក់ទងជួលម្ចាស់ដី ឈូសឆាយ រៀបចំចេញជាទីតាំង Zem Restaurant & Pub នេះឡើង និងបានឈរជើង បម្រើសេវាកម្មជូនអតិថិជនរហូតដល់សព្វថ្ងៃ។ ទាំងការជួលដី រៀបចំឌីហ្សាញ ជួលបុគ្គលិក និងចំណាយផ្សេងៗទៀត លោក ឈាងឡេង បញ្ជាក់ថា លោកចំណាយដើមទុនចូលខ្ទង់សែនដុល្លារដែរហើយ។

លោក ឈាងឡេង បន្តថា៖ ការបង្កើតផ្ដើមគំនិត ប្រែក្លាយដីឡូតិ៍ គ្មានមនុស្សរស់នៅ ទៅជាភោជនីយដ្ឋានទំនើប «ហ្សឹម» មានទីតាំងនៅម្ដុំឈូកវ៉ា៣ ទល់មុខព្រលានយន្តហោះពោធិចិនតុង ព្រោះកាលពីជាងមួយឆ្នាំមុន លោកសម្លឹងឃើញថា នៅម្ដុំជុំវិញនោះ មិនសូវសម្បូរភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ និងការកម្សាន្ត ទើបលោកបើកភោជនីយដ្ឋាននៅទីនោះ ដោយមិនស្ទាក់ស្ទើរ បើទោះបីជាពីមុន និងឥឡូវ ស្ថិតក្នុងស្ថានភាពកូវីដ អាជ្ញាធរតម្រូវឱ្យបើកបិទៗ តាមការណែនាំខ្លះក៏ដោយ។

ភោជនីយដ្ឋាន Zem Restaurant & Pub កំពុងបើកដំណើរការឡើងវិញធម្មតា ដោយបើកចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១២យប់។ បច្ចុប្បន្នភោជនីយដ្ឋាន «ហ្សឹម» ក៏កំពុងប្រកាសជ្រើសរើសបុគ្គលិកធ្វើការងារបន្ថែមជាច្រើនអ្នក ទៅតាមជំនាញ និងបទពិសោធន៍។

ហេតុអ្វី ក្នុងស្ថានភាពកូវីដដូច្នេះហើយ ភោជនីយដ្ឋាន Zem Restaurant & Pub នៅតែបន្តឈរជើង និងផ្ដល់ការងារដល់បុគ្គលិកជិត ៤០នាក់ បានរយៈពេលមួយឆ្នាំពេញ?

អគ្គនាយកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក និងជាម្ចាស់ភោជនីយដ្ឋាន Zem Restaurant & Pub ផ្ទាល់ លោក ស្រេង ឈាងឡេង បានបញ្ជាក់ថា៖ «តាមពិតទៅ កន្លែងភោជនីយដ្ឋានលោក ក៏រងផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដបន្តរាតត្បាតដែរ ប៉ុន្តែយើងបើកទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលរហូតមក។ តួយ៉ាងមកទល់ពេលនេះ ពួកយើងបន្តបើកដំណើរការមែន តែមិនបានផ្ដល់សេវាកម្មច្រើនដូចពីមុនទេ ទើបតែពេលនេះ ពួកខ្ញុំចាប់ផ្ដើមរើសបុគ្គលិកបំពេញបន្ថែមវិញខ្លះ ព្រោះមានអតិថិជនគាំទ្រវិញបណ្ដើរៗ ហើយការរៀបចំទីតាំងទៀតសោត ក៏ពួកយើង រក្សាគម្លាតជូនភ្ញៀវ និងបើកទទួលកុម្ម៉ង់លើការវេចខ្ចប់អាហារនៅភោជនីយដ្ឋានដឹកជូនភ្ញៀវផងដែរ»៕