ក្នុងនាមជាអ្នករកស៊ី ការបង្វិលលុយកាក់ ដើមទុន គឺជាចំណុចស្នូល សម្រាប់អ្នករកស៊ី មិនថាមុខរបរតូចធំ លក់ចេញទិញចូល ជាពិសេសពេលកប់លុយនៅនឹងដៃអតិថិជនយូរ ម្ចាស់អាជីវកម្មគ្រប់រូប ច្បាស់ជាប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជាក់ជាមិនខាន។ ដូច្នេះហើយ ទើបសហគ្រិនគ្រប់រូប តែងតែប្រយ័ត្នតាំងពីដើមទី រឿងទិញជំពាក់ ឬការខ្ចីលុយ ជៀសវាងថ្ងៃក្រោយទាស់គ្នាដោយសារបញ្ហាលុយកាក់បន្តិចបន្ទួច។

ខាងក្រោមនេះ គឺជាគន្លឹះនៃការលក់អ៊ីវ៉ាន់ជូនអតិថិជនចំនួន ៦យ៉ាង ដើម្បីកុំឱ្យគេជំពាក់ ជៀសវាងមើលមុខគ្នាមិនត្រង់នៅថ្ងៃក្រោយ៖
១.ត្រូវលក់មិនជំពាក់តាំងពីបើកលក់ដំបូង
២. បើអតិថិជនទិញអ៊ីវ៉ាន់ស្ទើរលុយ ត្រូវដកឥវ៉ាន់វិញ កុំឱ្យខ្វះ(នាំធ្លាប់លើកក្រោយ)
៣. ត្រូវមានអ្នកគិតលុយផ្សេង អ្នករៀបផ្សេង កុំឱ្យអតិថិជនមានឱកាសតវ៉ា ពេលចង់ជំពាក់
៤.ពេលអតិថិជនចង់ជំពាក់ ត្រូវនិយាយថា ” បង ឬ ប្អូន ខ្ញុំមិនមែនមិនឱ្យជំពាក់តែបងទេ ខ្ញុំធ្វើចឹងគ្រប់គ្នា (អ្នកទិញមានអារម្មណ៍ថា ស្មើភាព ចឹងពិបាករកហេតុផលតប)
៥. អ្នកលក់គួរកុំយកការស្គាល់គ្នា ជាការរកស៊ីអី ត្រូវយកក្បួនខ្នាតវិញ ព្រោះថា បើរកស៊ីពឹងលើការរាប់អាន ថ្ងៃណាមួយ គេនឹងលែងរាប់អានយើង តែបើប្រើប្រព័ន្ធវិញ គឺទៅរហូត
៦. អតិថិជនណាសាំ ចង់រកតែជំពាក់ ជាយោបល់ កុំទៅរវល់ មនុស្សល្អៗ មិនខ្វះទេ អតិថិជនចឹងមិនស្មោះត្រង់ទេ ខុសតែមួយកាក់ ក៏ទៅទិញគេដែរ

លោកឧកញ៉ា ម៉ន សុខា បញ្ជាក់បន្ថែមថា ការប្រើយុទ្ធសាស្ត្រលក់មិនជំពាក់ នឹងបង្កលក្ខណៈល្អក្នុងទំនាក់ទនងសម្រាប់រយៈពេលយូរ ជាពិសេសអាចទុកមុខរាប់គ្នានៅថ្ងៃក្រោយ ដោយមិនបារម្ភខ្លាចប្រេះឆាទំនាក់ទនងដោយសារតែរឿងលុយកាក់ឡើយ៕
