សួនកម្សាន្តSkyland Jet’s Garden ក្នុងតំបន់ក្រុមហ៊ុន 7NG ដែលគេដឹងថា គឺជា កន្លែងអភិវឌ្ឍន៍របស់លោកឧកញ្ញ៉ា ស្រី ចាន់ថន ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ មានមនុស្សរាប់ម៉ឺននាក់បានទៅលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ជាមួយគ្នានោះ លោកឧកញ្ញ៉ា ស្រី ចាន់ថន សូមថ្លែងអំណរគុណដល់បងប្អូនភ្ញៀវជាតិ នឹងអន្តរជាតិ ដែលបានមកចូលលេងសប្បាយក្នុងសួនកម្សាន្ត ជេតហ្គាដេន Jet’s Garden ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលមានភ្ញៀវចូលលេង ជាង៥០០០០នាក់ សួនកម្សាន្តយើងខ្ញុំមានដូចជា៖
ទី១. អាងហែទឹកដ៏ធំ, ទី២. សួនដាយណូស័រ, ទី៣. ស្កាយវ៉ក(Skywalk), ទី៤. កន្លែងញុំាអាហារតាមមាត់បឹង, ទី៥. ហាងកាហ្វេម៉ាត (Jet Cafe Mart), ទី៦. កន្លែងក្មេងលេង (Kids Ground), ទី៧. កូនភ្នំសប្បនិម្មិត, ទី៨. សួនបេះដូង នឹងសួនផ្លែឈើ, ទី៩. សួនសត្វគ្រប់ប្រភេទ, ទី១០.មានកញ្ចុះតាមមាត់ទឹកជាច្រើនសម្រាប់បងប្អូនអង្គុយលេងបែបលក្ខណៈគ្រួសារ នឹងស្រួបយកខ្យល់អាកាសធម្មជាតិពិតៗ, ទី១១. មានបន្ទប់ដ៏ធំទូលាយមានផាសុខភាពនឹងចំណតចតយាន្តយន្តងាយស្រួល, ទី១២. កន្លែង Jet’s Ralax ងាយស្រួលក្នុងកម្មង់ម្ហូបស្រែមាន់ស្រែឆ្ងាញ់ៗ, ទី១៣. មានម៉ូតូទឹកជួលជិះលេងកម្សាន្តតាមមាត់បឹង, ទី១៤. មានការលេងពពុះសាប៊ូជាមួយតន្រ្តីកំដរអារម្មណ៍ដែលបងប្អូនអាចរាំលេងកម្សាន្តបាន។
ទទឹមគ្នានោះដែរ លោកឧកញ៉ា ក៏សូមអធ្យាស្រ័យរាល់ការខ្វះខាតដោយអចតនាណាមួយ ហើយនឹងព្យាយាមកែតម្រូវរាល់ការខ្វះខាត ព្រមទាំងដើមឆ្នាំក្រោយនេះ នឹងបន្តពង្រីកបន្ថែម តំបន់កម្សាន្តផ្សេងៗទៀត នឹងរាល់ការធ្វើដំណើរលើដងផ្លូវសូមមានការអធ្យាស្រ័យគ្នាទៅវិញទៅមក ព្រមទាំងប្រកបដោយសុខសុវត្ថិភាព សូមអរគុណ៕