អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានផ្តល់ថវិកាជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ចំនួន២០០នាក់ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ព្រមទាំងឧបករណ៍បរិក្ខាពេទ្យ និងឧបករណ៍ធ្វើតេស្ត សម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ពិធីប្រគល់ និងទទួលនេះមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត។


អំណោយដែលផ្តល់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់រួមមាន៖ ម៉ាស៊ីនថតកាំរស្មី (Mobile X-ray), ម៉ាស៊ីនតាមដានសញ្ញាជីវិត (Patient Monitor) ចំនួន៥ឈុត, ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១គ្រឿង, អុកស៊ីសែនដបធំ ៤០លីត្រ ចំនួន១០០ឈុត រួមទាំងឧបត្ថម្ភថវិកាដល់ក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ ក្នុង១នាក់ៗចំនួន ៥០០,០០០រៀល (ចំនួន២០០នាក់) សរុបជាទឹកប្រាក់ចំនួន ៧០,២៥០ដុល្លា៕