ប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយមហាសេដ្ឋី គិត ម៉េង ប្រើជីវិតឯកជនរបស់លោកដោយស្នាមញញឹមជិះម៉ូតូយ៉ាងសង្ហារចេញពីភូមិគ្រឹះទៅទិញទំនិញនៅហាងលំដាប់ពិភពលោក KFC ហើយដឹកជញ្ជូនផ្ទាល់ទៅសួរសុខទុក្ខមិត្តចាស់ អ្នកឧកញ៉ា ហុង ពីវ ខណៈសកម្មភាពទាំងនេះគឺការកម្រមួួយសម្រាប់ជីវិតរបស់ពាណិជ្ជករល្បីឈ្មោះ គិត ម៉េង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
វីដេអូប្រមាណជាង ៥នាទីត្រូវបានចេញចាយលើបណ្តាញសង្គមនៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ បានបង្ហាញសកម្មភាពដ៏កម្រក្នុងភូមិគ្រឹះរបស់អ្នកឧកញ៉ាព្រមជាមួយសកម្មភាពយ៉ាងស្វាហាប់ម៉ឹងមាត់រហ័សរហួនក្នុងការរៀបចំខ្លួនប្រាណពាក់អាវវីង Delivery យ៉ាងសង្ហារពាក់មួកជិះម៉ូតូម៉ាក Zoom X ទៅទំនិញនៅហាង KFC ដែលជាមុខជំនួញមួយក្នុងចំណោមមុខជំនួញច្រើនមុខរបស់លោក។
អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ គឺអ្នកឧកញ៉ាបានដើរសំដៅទៅកម្ម៉ង់ទំនិញធ្វើឲ្យអ្នកលក់ភ្ញាក់ព្រាតរំភើបស្វាគមន៍ផ្អើលពេញហាងតែម្តង ដែលនាំឲ្យទាំងអ្នកលក់ ទាំងភ្ញៀវងើបវឹងពីកៅអីមកថតរូបជាមួយអ្នកឧកញ៉ាយ៉ាងព្រោងព្រាត។ ជាមួយគ្នានេះមហាជនបានសង្កេតឃើញសកម្មភាពកាយវិកាយរមទុំគោរពលាអ្នកលក់ និងភ្ញៀវដោយសំពះតាមប្រពៃណីខ្មែរទៀតផង ដែលនេះជាគំរូដ៍ល្អសម្រាប់ពាណិជ្ជករជំនាន់ក្រោយ។
ក្រោយចាកចេញពីហាងភ្លាមមិនបង្អង់យូឡើយអ្នកឧកញ៉ាបន្តធ្វើដំណើរតាមទោចក្រយានទៅដល់ទីតាំងការិយាយផ្ទាល់របស់អ្នកឧកញ៉ា ហុង ពីវ ដោយគ្រាន់តែចូលភ្លាមធ្វើឲ្យអ្នកឧកញ៉ាមានការចាប់អារម្មណ៍ងើយឆ្ងល់ប្លែកសំឡឹងមុខអ្នកដឹកឥវ៉ាន់ដើរសំដៅមកកាន់លោក ខណៈនោះអ្នកឧកញ៉ា គិត ម៉េង បានបើកវ៉ែនតា និងមួកសុវត្ថិភាពភ្លាមផ្អើលគើលតែម្តង។
អ្នកទាំងពីរអង្គុយជជែកគ្នាដោយភាពជឿជាក់យ៉ាងរីករាយសប្បាយក្នុងឋានៈជាមិត្តចាស់ក្នុងវិស័យជំនួញ ខណៈដែលអ្នកពាណិជ្ជករល្បីឈ្មោះទាំងពីរនាក់នេះ តែងតែជួយលើកស្ទួយសម្រស់រាជធានីភ្នំពេញ និងសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាកន្លងមកជាហូហែផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖