វីដេអូតុបតែងខ្លួន ជិះម៉ូតូដឹកអ៊ីវ៉ាន់ឱ្យភ្ញៀវដល់ Office តាម អនឡាញ Wing Deliver របស់អ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១ មិនត្រឹមតែធ្វើឱ្យកក្រើកការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមក្នុងស្រុកខ្មែរតែប៉ុណ្ណោះទេ សូម្បីតែក្នុងចង្កោមអ្នកជំនួញ អ្នកឧកញ៉ា និងលោកឧកញ៉ាៗមួយចំនួន ក៏ផ្ទុះការចាប់អារម្មណ៍ដែរ។ ក្នុងនោះដែរ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានលើកឡើងថា៖ «Idol គាត់នៅតែមានសកម្មភាព ខំប្រឹងជានិច្ច អរគុណ Neak Oknha Kith Meng ធ្វើអោយខ្ញុំកាន់តែយល់ច្បាស់ពីពាក្យ ទ្រាំនឿយ កុំទ្រាំក្រ ចុះខ្ញុំ បើមិនខំតើអោយអ្នកណា មកខំជំនួសខ្ញុំ?»។


ម្ចាស់គម្រោងបុរី វិចិត្រដារ៉ា នៅជើងភ្នំប្រសិទ្ធិរូបនេះ បានពន្យល់ទៀតថា៖ «រូបភាពប៉ុន្មានសន្លឹករបស់ដ៏សាមញ្ញរបស់ អ្នកឧកញ៉ា គិត ម៉េង ពិតបានរួមចំណែកផ្ដល់នូវគតិបណ្ឌិតយ៉ាងជ្រាលជ្រៅ ជាពិសេសបន្ថែមខ្លឹមសារលើ ពាក្យដែលតែងតែដាស់តឿនខ្ញុំរហូតមានថ្ងៃនេះ គឺទ្រាំនឿយ កុំទ្រាំក្រ។ ខ្ញុំពិតសូមកោតសរសើរចំពោះ ការប្រឹងប្រែងយ៉ាងសកម្មរបស់អ្នកឧកញ៉ា ប្រធានសភាពាណិជកម្មកម្ពុជាពិតមែន មិនថា ការងារតូច ការងារធំ គឺអ្នកឧកញ៉ា គិត ម៉េង តែងតែមានភាពជាគំរូដល់មហាជនជានិច្ច»។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!


គួរបញ្ជាក់ថា ថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន Royal Group អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់កំពូលនៅស្រុកខ្មែរ បានតែងខ្លួនធ្វើជាអ្នកដឹកជញ្ចូនអារហារពីហាង KFC តាមរយ:វីង Delivery ដឹកទៅជូន អ្នកឧកញ៉ា ហុង ពីវ ដែលជាមិត្តចាស់របស់លោកដល់ក្រុមហ៊ុន ដោយផ្ទាល់ ។

ក្នុងវីដេអូផ្សព្វផ្សាយពីសេវាកម្មដឹកជញ្ជូនថ្មីនេះដែរ អ្នកឧកញ៉ា គិត ម៉េង បានពន្យល់ថា ៖ «សេវាកម្មដែលកំពុងពេញនិយមរបស់ Wing Delivery នេះ នឹងជួយដល់អ្នកលក់ អាចបង្កើនបរិមាណលក់បានកាន់តែច្រើន តាមរយ:ការដឹកជញ្ជូនពីហាង ដល់មុខទ្វារផ្ទះរបស់អតិថិជន ជាពិសេសគឺចំណេញពេលវេលា។ ការវិវឌ្ឍនៃសេវាកម្មដឹកជញ្ជូនតាមអនឡាញនេះ ក៏នឹងរួមចំណែក ផ្ដល់នូវសុវត្ថិភាពចំណីអាហារ កាត់បន្ថយការចេញក្រៅផ្ទះ បញ្ចៀសហានិភ័យពីជំងឺកូវីដ១៩ នៅកម្ពុជាំ និងផ្ដល់នូវជម្រើសក្នុងការទិញទំនិញតាមចំណង់ចំណូលចិត្តរបស់អតិថិជន ជាពិសេសគឺការដឹកញ្ចូនដោយឥតថ្លៃទៀតផង»៕
