អ្នកឧកញ៉ា គិត ម៉េង ផ្ញើសារលិខិតអបអរសាទរឧកញ៉ា ម៉ន សុខា និងឧកញ៉ា សឿ សុវណ្ណ ដែលត្រូវបានសម្តេចព្រះសង្ឃរាជ បួរ គ្រី ប្រទានគោរមងារជា “ទីប្រឹក្សាផ្ទាល់”

ជុំវិញ​ឧកញ៉ា

នៅរសៀលថ្ងៃទី៣ ខែសីហានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផ្ញើសារលិខិតអបអរសាទរចំពោះលោកឧកញ៉ា ម៉ន សុខា​ ដែលត្រូវបានទទួលជាទីប្រឹក្សាផ្ទាល់ ដែលមានបញ្ញត្តិគោរម្យ៍ងារ “ធម្មសុខោមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍” និងលោកឧកញ៉ា សឿ សុវណ្ណ នាមបញ្ញត្តិជា “សុវណ្ណធម្មសួគ៌ាមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍” របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិតអបអរសាទរដាច់ដោយឡែកពីគ្នា អ្នកឧកញ៉ា គិត ម៉េង បានថ្លែងកោតសរសើរដោយស្មោះជូនចំពោះលោកឧកញ៉ា ម៉ន សុខា​ និងសឿ សុវណ្ណ សមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលខិតខំលះបង់កម្លាំងកាយ កម្លាំស្មារតី ព្រមទាំងថវិកាផ្ទាល់ខ្លួនប្រកបដោយសទ្ធាជ្រះថ្លាដ៏មោះមុត ក្នុងការជួយទ្រទ្រង់ និងបំរើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត។

ព្រះរាជពិធីប្រគល់ធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជូនលោកឧកញ៉ា ឯកឧត្តម និងសប្បុរសជនឆ្នើមចំនួន ៦រូប ដើម្បីបញ្ជាក់សិក្ខីភាពនៃការជួយជ្រោមជ្រែងផ្នែកបញ្ញាស្មារតី និងកម្លាំងសទ្ធាក្នុងការបន្តព្រះពុទ្ធសាសនាឲ្យបានគ្រប់ ៥០០០វស្សា៕