ក្នុងថ្ងៃខួបកំណើតសម្តេចតេជោ ហ៊ុន សែន អ្នកឧកញ៉ា គិត ម៉េង បញ្ចេញអារម្មណ៍ពិត និងអនុស្សាវរីយ៍ច្រើន

ជុំវិញ​ឧកញ៉ា

ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ មន្រ្តីរាជការ សហគ្រិន ម្ចាស់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋជាច្រើន បានផ្ញើសារគោរជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឪកាសប្រារព្ធពិធីខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ យ៉ាងព្រោងព្រាត និងសម្ដែងនូវសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ឧត្ដុង្គឧត្ដម ការដឹកនាំប្រកបដោយវីរភាព និងការចូលរួមចំណែកដ៏មានតម្លៃរបស់សម្ដេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាក្លាយទៅជាព្រះរាជាណាចក្រ ប្រកបដោយភាពរីកចម្រើនរុងរឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឱកាសដ៏មហានក្ខត្តឫក្សនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារគោរពជូនពរសម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តធ្វើជាគំរូ ដឹកនាំប្រទេសឆ្ពោះទៅរកភាពជោគជ័យដ៏ត្រចះត្រចង់ និងសន្តិភាពជាបន្តទៀត។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានរំលឹកដោយបង្ហាញរូបភាពកម្រអនុស្សាវរីយ៍ និងខ្លឹមសារក្នុងឪកាសបំពេញបេសកកម្មជាមួយសម្តេចតេជោ នាពេលកន្លងទៅ។

អ្នកឧកញ៉ាថ្លែងថា៖ “សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជាគំរូ ដើម្បីជំរុញឲ្យមានការនាំមកនូវភាពរុងរឿងដល់ប្រទេសកម្ពុជា”។

ផ្នត់គំនិតវិជ្ជមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបេីកឱកាសដ៏ល្អសម្រាប់ប្រទេសជាតិយើង។ 

បញ្ញាញាណភ្លឺថ្លា ភាពអង់អាចក្លាហាន និងភាពម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យច្បាស់ពី អ្នកដឹកនាំធុរកិច្ចមួយរូប ដែលជំរុញលើកទឹកចិត្ត បំផុសស្មារតីពួកយើងឲ្យ មានក្តីសង្ឃឹមនិងខិតខំឆ្ពោះទៅមុខឲ្យអស់ពីសមត្ថភាព ទោះបីជាស្ថិតក្នុងពេលដ៏លំបាកយ៉ាងណាក៏ដោយ។ 

ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានចងសម្ព័នភាពជាមួយប្រទេសជាច្រើន ដោយសារប្រជាជាតិយើងបានបង្ហាញនូវចំណងមិត្តភាពដ៏ រឹងមាំនិងតែងបង្ហាញនូវភាពយោគយល់ចំពោះបណ្ដាប្រទេសជាតិដែលជាភ្ញៀវទាំងអស់។ 

ពួកយើងសូមសម្ដែងនូវមោទនភាពចំពោះ ថាមពលពុះពារឥតឈប់ឈររបស់ សម្តេច ហ៊ុន សែន។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអ្នកដឹកនាំមួយរូបដែលគួរគោរពប្រតិបត្តិតាម ជាមួយឆន្ទៈដ៏មោះមុត ប្រកបដោយស្មារតីប្រឹងប្រែង និងពោរពេញទៅដោយក្តីសង្ឃឹម។ 

ទស្សនៈវិទូខុងជឺបាននិយាយថា ‘ជនប្រកបដោយគតិបណ្ឌិតគឺមិនដែលខ្វះការពិចារណាឡើយ’ ‘ជនប្រកបដោយចិត្តមេត្តាករុណាគឺមិនដែលព្រួយបារម្ភឡើយ’ ‘ជនប្រកបដោយភាពក្លាហានគឺមិនដែលខ្លាចរអាឡើយ’ ទាំងនេះជាគុណ វុឌ្ឍិដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ 

ក្រោមការជំរុញទឹកចិត្តរបស់មេដឹកនាំរបស់ប្រជាជាតិយើង សភាពាណិជ្ជកម្មកម្ពុជារបស់ពួកយើងកំពុងខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ពួកយើងសូមប្រសិទ្ធពរជ័យមហាបវរប្រសើរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្តជំរុញគាំទ្រសហគ្រិនវ័យក្មេងរបស់យើងនិងអាជីវកម្មដែលកំពុងរីកចម្រើនបន្តទៀត។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រកបដោយក្ដីគោរព ដោយសារ ដំបូន្មាននិងសេចក្ដីណែនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ដែលបានត្រួសត្រាយផ្លូវដល់ពួកយើងជាច្រើន។ ពួកយើង សូមជូនពរនាយករដ្ឋមន្រ្តីរបស់យើងទទួលបាននូវ ក្ដីគោរព សិរីបវររុងរឿង និងជោគជ័យលើគ្រប់ភារកិច្ច ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្ហាញយ៉ាងច្បាស់ពីនិយមន័យរបស់«មេដឹកនាំឆ្នើម» ដែលជាមេដឹកនាំមួយរូប ដែលអាចឲ្យជនសាមញ្ញយកគំរូតាម និង មានសមត្ថភាពសម្រេចបានសមិទ្ធផលដ៏ឆ្នើម។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញ និងបង្រៀនយើងពីមេរៀនថ្មីៗ និងអស្ចារ្យជានិច្ចជារៀងរាល់ថ្ងៃ។ ខ្ញុំសូមឲ្យយើងទាំងអស់គ្នា បន្តខិតខំរៀនសូត្រ និងបន្តរីកចម្រើនទៅមុខទៀត ដោយឈរលើស្មារតីយកមេដឹកនាំរបស់យើងជាគំរូ។ 

គ្មានអ្វីដែលគួរឲ្យគោរពជាងការចូលរួមជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ដូចអ្វីដែល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននិងកំពុងបន្តធ្វើនោះទេ។ សូមឱ្យសេចក្តីសប្បុរសដ៏ធំធេងនេះ ផ្ដល់មកវិញនូវបវរសួស្ដីមហាប្រសើរដល់សម្ដេច។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាគំរូដល់មនុស្សគ្រប់វ័យ។ សូមឲ្យសម្ដេចបន្តធ្វើជាពន្លឺនៃក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់ជំនាន់។

ខ្ញុំសូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពាំនាំនូវសន្តិភាពនិងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋយើង។ 

ខ្ញុំសូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពាំនាំនូវសន្តិភាពនិងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋយើង។ 

សូមសម្ដេចទទួលបាននូវភាពជោគជ័យក្នុងការសម្រេចគ្រប់បំណងប្រាថ្នាទាំងអស់ក្នុងឱកាសដ៏មង្គលថ្លៃថ្លានេះ សូមអបអរសាទរ ពិធីចម្រើនជន្មាយុរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន! 

សូមឲ្យឱកាសដ៏វិសេសវិសាលនេះនាំមកនូវភាពសុខដុមរមនាជូនដល់សម្ដេចតេជោ និងសូមសុខភាពល្អបរិបូរណ៍និងវិបុលភាពកើតមានដល់សម្ដេចជានិច្ចនិរន្តន៍!