តាមរយៈFacebook ផេក លោកឧកញ៉ា ម៉ុងឬទ្ធី កាលពីពេលថ្មីៗនេះបានសរសេររៀបរាប់ឲ្យដឹងថា លោកឧកញ៉ា បានចតរថយន្តក្នុងព្រៃ ដោយមិនបានបិទទ្វារ ហើយត្រូវបានសត្វពង្រូលចូលទៅពួនសម្ងំក្នុងឡាន ធ្វើឲ្យលោកឧកញ៉ា ភិតភ័យជាខ្លាំង។ លោកឧកញ៉ា បានប្រើពេលច្រើនម៉ោងទើបចាប់ទាញសត្វ១ក្បាលនោះបាន ហើយយកទៅរក្សាទុកក្នុងសួនសត្វរបស់លោក ខ្លាចប្រជាពលរដ្ឋចាប់យកទៅឆាក្ដៅបាត់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព







Facebook ផេក លោកឧកញ៉ា ម៉ុងឬទ្ធី បានសរសេរ បែបនេះថា “សូមបងប្អូនមេត្តាចតរថយន្តក្នុងព្រៃកុំបើកទ្វារចំហចោលដូចខ្ញុំ ប្រយ័ត្នសត្វពង្រូលចូលទៅពួនសម្ងំដូចឡានខ្ញុំ ទម្រាំតែយកចេញព្រលឹងចង់រត់ចេញទៅស៊ីព្រលិត យកចេញបានមករក្សាទុកខ្លាចគេចាប់បានយកទៅឆាក្ដៅ”។