ស្ថានភាពកូវីដ១៩ នៅកម្ពុជាមិនទាន់ស្ងប់ស្ងាត់ អំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏នៅតែបន្តចូលរួមបរិច្ចាគឥតឈប់ឈរដូចគ្នា។ គិតត្រឹមរយៈពេល ២ថ្ងៃ តំណាងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រគល់ថវិកាសរុបចំនួន ១០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


រដ្ឋបាលខេត្តនីមួយៗខាងលើ ទទួលបានថវិកាពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ៥០លានរៀល រួមទាំង ត្រីខកំប៉ុង ចំនួន ៥០០កេស ដើម្បីប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

តាំងពីចុងឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាដូចភ្លៀងរលឹម បើគិតជាទំហំទឹកប្រាក់មិនក្រោម ១០លានដុល្លារអាមេរិកនោះទេ។

អ្វីដែល សាធារណៈជននៅចាំមិនភ្លេច គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖ ពួកគាត់ មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណាទេ បើសិនជាប្រទេសជាតិយើង គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។ កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ៕
