ជីវិតធ្វើឱ្យយើងជួបឧបសគ្គមិនចេះអស់ មហាសេដ្ឋី ៣រូប បង្ហើបទស្សនៈដើម្បីដោះស្រាយឈានរកភាពជោគជ័យ

ជុំវិញ​ឧកញ៉ា

មនុស្សជាច្រើនចង់ក្លាយជាអ្នកមាន ប៉ុន្តែស្ទាក់ស្ទើរមិនហ៊ានធ្វើ ឬមិនខំប្រឹងប្រែងធ្វើវា ព្រមទាំងខ្វះការអត់ធ្មត់ ដែលសកម្មភាពទាំងអស់នេះគឺមិនមែនជាកត្តាជំរុញទៅរកភាពជោគជ័យនោះឡើយ។ យើងភាគច្រើនបានដឹងថា “ជីវិតយើងជួបឧបសគ្គមិនអស់មិនហើយនោះទេ” ប៉ុន្តែមានមហាសេដ្ឋីជាច្រើនបាននិយាយថា “ឧបសគ្គជាបទពិសោធនសំខាន់ក្នុងការឈានទៅរកភាពជោគជ័យ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ មហាសេដ្ឋី ឬអ្នកជំនួញជាច្រើនមានទ្រព្យសម្បត្តិរាប់លានដុល្លារ គឺមកពីគាត់ចាប់ផ្តើមធ្វើកិច្ចការឆ្ពោះទៅរកភាពជោគជ័យ ដោយមានមិនមានការស្ទាក់ស្ទើរខ្លាចមុខខ្លាចក្រោយ ហើយពូកែសន្សំទៀតផង។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីល្បីឈ្មោះគ្រប់គ្រងអាណាចក្រជំនួញប្រាក់លានជាច្រើននៅក្នុងដៃ អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា៖ “យើងធ្វើអ្វីក៏ដោយ យើងត្រូវខំប្រឹងធ្វើវា ហើយយើងត្រូវចេះសន្សំសំចៃ មិនមែនយើងធ្វើថ្ងៃនេះបានដប់ ចាយអស់ដប់ តើថ្ងៃក្រោយយើងបានអីធ្វើទៀត។ យើងធ្វើបន្តិចម្តងៗ ប៉ុន្តែយូរៗទៅវាកាន់តែធំហើយ។”

មហាសេដ្ឋីប្រាក់លាន អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា៖ យើងអាចសួរខ្លួនយើងដោយសំណួរសាមញ្ញៗមួយចំនួន នៅពេលដែលយើងស្ថិតនៅចំណុចទាបបំផុត និងក្នុងការទទួលការបរាជ័យរបស់យើងថា “តើខ្ញុំប្រសើរជាងពីមុនទេ នៅពេលខ្ញុំចាប់ផ្តើមដំបូងបំផុត? តើការបរាជ័យនេះបានបង្រៀនខ្ញុំអ្វីខ្លះ? តើមានអ្វីអស្ចារ្យដែលខ្ញុំសម្រេចបានក្នុងដំណើរមួយនេះ?”

បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ពេលខ្លះ ជីវិតធ្វើឱ្យយើងជួបឧបសគ្គមិនអស់មិនហើយ ប៉ុន្តែរបៀបដែលយើងសម្របខ្លួនជាវិជ្ជមាន និងរៀនពីកំហុស ព្រមទាំងបទពិសោធន៍ទាំងនោះនឹងនាំយើងខិតជិតទៅរកគោលដៅរបស់យើងមួយជំហានទៀត។ សូមកុំលះបង់នូវការព្យាយាមរបស់អ្នក ត្រូវខិតខំបន្តដំណើរទៅមុខទៀត។

“យើងពោរពេញដោយការបណ្តុះបណ្តាលពេញមួយជីវិត ការរៀន ហើយយើងត្រូវការការតស៊ូដើម្បីសម្រេចបាននូវអ្វីៗដែលធំជាងនេះនៅពេលតទៅមុខទៀត”។ អ្នកឧកញ៉ាបន្ថែម។

សម្រាប់ជាការ​ដាស់​អារម្មណ៍​ និងផ្ដល់​កម្លាំង​ចិត្ត ដើម្បីឈានទៅរកមាគ៌ាប្រតិបត្តិដ៏ល្អនៅក្នុងជីវិតទទួលបានជោគជ័យ អ្នក​ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានផ្តល់អនុសាសន៍​ថា៖ “យើងអន់ចិត្តពេលគេសើចចំអក តែយើងមិនអាចហាមគេទេ ហើយយើងក៏មិនត្រូវបោះបង់ក្ដីស្រមៃ ព្រោះតែគេដែរ មិនមានអំនួតចំពោះខ្លួនឯងពេកទេ តែដាច់ខាតក៏មិនត្រូវមើលងាយខ្លួនឯងដែរ”៕