សេដ្ឋី ៣រូប បង្ហើបថា “បរាជ័យមិនគួរឲ្យខ្លាច ខណៈអ្នកមាន មហាសេដ្ឋីជាច្រើនមានបានដោយសារតស៊ូជំនះរាល់ឧបសគ្គរាប់ម៉ឺនជំពូក”

ជុំវិញ​ឧកញ៉ា

បរាជ័យម្តង មិនមែនជាបរាជ័យទេ បរាជ័យពីរដង ក៏មិនមែនជាបរាជ័យដែរ តែជាបទពិសោធ ដែលយើងទទួលបាន ដែលយើងបានឆ្លងកាត់ប៉ុណ្ណោះ។
សូមកុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម នៅពេលយើងធ្វើអ្វីមួយ ឬប្រកបអាជីវកម្មអ្វីមួយ មិនទាន់បានជោគជ័យ។ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន បានថ្លែងពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាថ្លែងថា៖ “ដូច្នេះ ដើម្បីភាពជោគជ័យ បើដួលហើយគប្បីចេះក្រោកវិញ ក្រោយពេលដែលយើងដួល ដើម្បីបន្តដំណើរជីវិត ឬអាជីវកម្មរបស់យើងទៅមុខទៀត។ ដួលហើយចេះក្រោកវិញ គឺមានន័យថា ប្រសិនបើយើងរកស៊ីខាត អស់ចុងអស់ដើម យើងបរាជ័យ គឺយើងមិនត្រូវចុះញ៉ម នឹងភាពបរាជ័យនេះទេ យើងត្រូវតែតស៊ូ អត់ធ្មត់ ព្យាយាម រិះរកគន្លឹះថ្មីៗ ល្អៗ មកដោះស្រាយ និងសាកល្បងម្តងទៀត”។

អ្នកផលិតយន្តហោះ ផលិតរថយន្ត ឬផលិតអំពូលម៉ែត្រ ទម្រាំផលិតជាយន្តហោះ ជារថយន្ត ជាអំពូលភ្លើង ឱ្យយើងជិះ ឱ្យយើងប្រើបាន គឺត្រូវចំណាយពេលរាប់សិបឆ្នាំ បរាជ័យរាប់រយលើក ទើបទទួលបានជោគជ័យ។ លោកឧកញ៉ាបន្ថែម។

អគ្គនាយកក្រុមហ៊ុន ម៉េច លី ជេ.គួច បន្ថែមទៀតថា៖ បុគ្គលជោគជ័យ បុគ្គលឆ្នើម បុគ្គលអស្ចារ្យលើលោក ជាបុគ្គលដែលមិនព្រមបោះបង់ មិនព្រមចុះចាញ់ ចំពោះឧបសគ្គ និងជាបុគ្គលដែលហ៊ានប្រឈមមុខដោះស្រាយបញ្ហាទាំងឡាយ ដែលកើតឡើងក្នុងជីវិត ប្រកបដោយភាពអត់ធ្មត់ ទំនួលខុសត្រូវ និងម្ចាស់ការ និងថ្លៃថ្នូរបំផុត។

ជាមួយគ្នានេះទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា គូសបញ្ជាក់ថា៖ មានមនុស្សមិនតិចនោះទេដែលបានជួបនូវភាពបរាជ័យ ហើយវាជាឧបសគ្គរារាំងក្នុងការសម្រេចគោលដៅដែលបានកំណត់។ រឿងធំមួយទៀត ប្រសិនបើយើងនិយាយពាក្យថា មិនអាចធើ្វបានទៅមិនរួចយ៉ាប់គួរឱ្យធុញទ្រាន់ រិតតែជំរុញយើងឆ្ពោះទៅរកភាពបរាជ័យជាក់ជាមិនខាន ហើយវានឹងធើ្វឱ្យចិត្តរបស់យើងកំសាកញីធ្លាក់ទឹកចិត្តចុះចាញ់ធើ្វអ្វីក៏មិនបានសម្រេចដែរ។

លោកឧកញ៉ាថ្លែងថា៖ “ឱ្យតែមានជីវិតប្រកបដោយសេចក្ដីសង្ឃឹម ហើយមានកម្លាំងចិត្តក្រោកឈរឡើងដើម្បីតស៊ូជាមួយបញ្ហានិងឧបសគ្គ ជីវិតដែលកំពុងតែជួបការបរាជ័យ នឹងប្រែក្លាយទៅជាការជោគជ័យវិញ ដរាបណាយើងមិនចុះចាញ់”។

បើតាមលោកឧកញ៉ា ក្នុងកណីយើងគ្រប់គ្នាគិតរំពឹងតែផ្ញើក្ដីសង្ឃឹមទៅលើព្រេងវាសនា គឺយើងធ្វើអ្វីក៏មិនបានជោគជ័យដែល ព្រោះព្រេងវាសនាវាមកម្ដងម្កាលប៉ុណ្ណោះ ប៉ុន្តែមានអ្នកមានលុយ អ្នកជោគជ័យ មហាសេដ្ឋីជាច្រើន បានថ្កុំថ្កើងរុងរឿងដោយសារការតស៊ូជំនះរាល់ឧបសគ្គការលំបាករាប់ម៉ឺនជំពូក ទម្រាំបានជោគជ័យ។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ម្ចាស់បុរី វិចិត្រដារ៉ា និងជាអ្នកជំនាញបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យមួយរូបបានលើកឡើងថា៖ “វិថីទៅរកភាពជោគជ័យ មិនមែនក្រាលដោយមាសនោះទេ។ បន្លា និងឧបសគ្គទើបជាផ្លូវទៅកាន់ភាពជោគជ័យពិតប្រាកដ ផ្លូវវាមិនស្រួលនោះទេសម្រាប់ឆ្ពោះទៅរកជោគជ័យ ប៉ុន្តែបើយើងធ្វើវាបាន យើងជាមនុស្សអស្ចារ្យដែរ“។

លោកឧកញ៉ាថ្លែងថា ជីវិតរបស់ខ្ញុំទម្រាំមាន​ថ្ងៃនេះបាន​ជួបឧបសគ្គជា​ច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះ​ហើយ​បានធ្វើ​ឲ្យ​ខ្ញុំចេះអភិវឌ្ឍន៍ខ្លួនតាមរយៈការមើលសៀវភៅ គួបផ្សំនិងបទពិសោធន៍ដែលខ្លួនមាន​ស្រាប់​ធ្វើ​ឲ្យការងារមុខរបរសព្វថ្ងៃមានភាពរលូនទៅមុខជានិច្ច ។

ម្ចាស់បុរី វិចិត្រដារ៉ា បានផ្តល់អនុសាសន៍ថា៖ “បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេច​គោល​ដៅ​និងបំណងរបស់ខ្លួនបានឡើយ យើងមិនអាច អង្គុយឈឺចាប់ នូវអ្វីៗ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​យើង​នោះទេ”៕