ចំណងជើងខាងលើ គឺជាខ្លឹមសារ នៃ សៀវភៅ១ក្បាល់ របស់ ឧកញ៉ា តឹក ង៉ូយ ដែលជា អាណិកជនខ្មែរជោគជ័យមួយរូប ដែលបានចងក្រងសៀវភៅស្តីអំពីខ្សែរជីវិតពិតរបស់លោក មានចំណងជើងថា “ស្តេចនំដូណាត់” ។ សៀវភៅនេះ នឹងចេញលក់ក្នុងពេលឆាប់ៗខាងមុននេះ។
តាមការបង្ហាញខ្លះៗ លើFacebook ផឹក លោក ឧកញ៉ា ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះគឺបានបើកបង្ហាញ អំពីជីវិតតស៊ូជាមួយម្តាយជាជនជាតិចិនដែរលះបង់គ្រប់បែបយ៉ាងដើម្បីកូន មានជីវិតស្នេហា ជីវិតស្តុកស្តុំ ជីវិតល្បែងស៊ីសង ជីវិតវេទនាតោកយ៉ាក និងការចាប់ផ្តើមជីវិតឡើងវិញជាថ្មី គឺមានន័យថា មានទាំងជោគជ័យ នឹងបរាជ័យរបស់លោក ដែលបានឆ្លងកាត់អស់រយ:ពេល77ឆ្នាំនេះ។ គោលបំណងដែល លោក ចងក្រងសៀវភៅនេះឡើង គឺចង់បន្សល់ទុកនៅរាល់បទពិសោធទាំងល្អ និងមិនល្អ ដើម្បីជាមេរៀនជីវិតដល់មនុស្សជំនាន់ក្រោយ។ ខ្សែជីវិតរបស់លោក ត្រូវបានផលិតកម្មល្បីមួយរបស់ ហូលីហ្វូត បានថតជាខ្សែភាពយន្ត ដែលទើបនិងថតចប់កាលពីពេលថ្មីៗនេះផងដែរ។
ខាងក្រោមនេះជាអត្ថន័យសង្ខេបនៃសៀវភៅ ដំណើររឿងស្តីពីជីវិតរបស់លោក តឹក ង៉ូយ បានបង្ហាញពីភាពរស់រវើក នឹងផ្តោតសំខាន់លើបទពិសោធជីវិតពិត ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ទាក់ទងទៅហ្នឹងទស្សនវិស័យយ៉ាងសំបូរបែប រួមជាមួយការចាប់យកឱកាសដែលកើតមានឡើងជាហូរហែរ ក្នុងជីវិតរបស់លោក។ លោកតឹក ង៉ូយ បានចាប់ផ្តើមពីជនភាសខ្លួន ដ៏កម្រម្នាក់ ក្រោយមកលោកក៏បានក្លាយជាអ្នកមានសម្បត្តិយ៉ាងស្តុកស្តុំ។ លោកបានអំពាវនាវដល់ជនភាសខ្លួនខ្មែរ រាប់រយពាន់នាក់ដែររស់នៅសហរដ្ឋអាមេរិកអោយមកប្រកបរបបលក់នំដូណាត់ រហូតបានក្លាយអ្នកមានលុយរាប់លានដុល្លា ដូចរូបលោកផងដែរ។
ដោយហេតុថាលោកជាអ្នកមានគំនិតមិនចង្អៀតចង្អល់និងមានសេចក្តីស្រលាញ់ក្នុងការជួយដល់សហគមន៍ខ្មែរ ដែរជាការចូលរួមវិភាគទានដ៏ខ្លាំងខ្លាលើផ្នែកសេដ្ឋកិច្ចសង្គម នៅសហរដ្ឋអាមេរិកនោះ លោកក៏បានទទួលពានរង្វន់ នឹងបណ្ឌ័សសើរដោយផ្ទាល់ពីប្រធានាធិបតី George H.Bush នៅឆ្នាំ1991 ហើយថែមទាំងត្រូវបានគេប្រសិទ្ឋនាមថាជា “ស្តេចនំដូណាត់”ប្រចាំសហរដ្ឋអាមេរិចទៀតផង ជាលទ្ឋផលចេញពីស្នាដៃ និងការខិតខំរបស់លោក សព្វថ្ងៃនេះនៅរដ្ឋ កាលីហ្វញ៉ា (california) មានហាងនំដូណាត់ជាង 5000ហាង ដែរក្នុងនោះហាងដែរត្រូវបានកាន់កាប់ដោយជនជាតិខ្មែរអាមេរិកាំង មានរហូតទៅដល់90% ដែរចំនួននេះគឺស្មើរហ្នឹង 4500ហាង ហើយបើបូករួមទាំងរដ្ឋផ្សេងៗទៀតនោះ ហាងដែរជនជាតិខ្មែរកាន់កាប់មានចំនួនរាប់ពាន់ រាប់មឺុនហាងឯណោះ។
នេះគឺពិតជាមានមោទនភាពដ៏អស្ចារ្យ ហើយក៏ជាព្រឹត្តិការណ៍មួយដែរមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកដែរមានប្រជនរហូតដល់ទៅ350លាននាក់ ប៉ុន្តែងារជា ស្តេចនំដូណាត់ ដែរសហរដ្ឋអាមេរិចទទួលស្គាល់គឺមានតែ លោក តឹក ង៉ូយ តែម្នាក់ប៉ុណ្ណោះ៕
លោក អ្នកដែលចង់ទិញសៀវភៅនេះ អាចទំនាក់ទំនងកក់សៀវភៅតាមរយៈលេខ
012 641 876/ 016 641 876