ក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ប្រមាណ 250គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង កំពុងជួបការលំបាកជុំវិញបញ្ហាស្បៀងអាហារ លោកឧកញ៉ា អ៊ឹង ឃាង និងសហការី ក៏បាននាំយកអំណោយជាស្បៀងបម្រុង និងគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈចាំបាច់មួយចំនួនផ្សេងទៀត ចុះដល់មូលដ្ឋានផ្ទាល់តែម្ដង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ការងារសប្បុរសធម៌របស់ម្ចាស់ គម្រោងបុរី ឃាង កលិកា រូបនេះបានចែករំលែក និងផ្ដល់ជូនដល់រដ្ឋបាលស្រុកស្រែអំបិល រួមមានដូចជា៖ អង្ករ 250បាវ/ មី 250កេះ/ត្រីខកំប៉ុង 250យួរ/ទឹកអាកុល 5កាដុងធំ ។
លោកឧកញ៉ា អ៊ឹង ឃាង បានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំបាទ បានទទួលដំណឹងពីការលំបាករបស់រដ្ឋបាលស្រុកស្រែអំបិល ក្នុងការបិទខ្ទប់ដោយសារជំងឺកូវិដ-19 ។ ដូចនេះហើយ ខ្ញុំបាទបានរៀបចំសំភារៈបន្តិចបន្តួចចែកជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងជំងឺកូវិដ-19 ចំនួន250គ្រួសារ តាមរយះលោក ជា ច័ន្ទកញ្ញាអភិបាល នៃគណះអភិបាលស្រុកស្រែអំបិល »៕

គួរបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ឃាង និងលោក ជំទាវឧកញ៉ា តែ កលិកា គឺជាម្ចាស់គម្រោងនៃបុរី ឃាង កលិកា ដែលមានទីតាំងស្ថិតនៅទល់មុខច្រកចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប។ បច្ចុប្បន្នគម្រោងរបស់ លោកឧកញ៉ា កំពុងប្រកាសបើកលក់ ប្រភេទដីឡូតិ៍ ផ្ទះល្វែង និងផ្ទះវីឡាកូនកាត់ ដែលមានតម្លៃត្រឹម 14,800$ ប៉ុណ្ណោះ៕
ចុចអានអត្ថបទ៖ ផ្ទះវីឡាកូនកាត់មួយនេះតម្លៃត្រឹមតែ 14,800$ បង់លុយផ្ដាច់កាន់សោរចូលរស់នៅបាន

