ថ្មីៗនេះ លោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធន៌ សាលាធម្មសភាក្នុងទីអារាមវត្តសិរីឧត្តម ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត។
នៅក្នុងឪកាសនោះលោកជំទាវឧកញ៉ាមហាឧបាសិកាបណ្ឌិត បានប្រគេនបច្ច័យចំនូន២៥ ៧១៩ ដុល្លារអាមេរិកដល់ព្រះគ្រូចៅអធិការវត្តដើម្បីទូទាត់ថ្លៃសំណង់សាលាធម្មសភា ព្រមទាំងប្រគេនបច្ច័យចំនួន៥ពាន់ដុល្លារ សម្រាប់ចាត់ចែងទូទៅក្នុងកម្មវិធីបុណ្យទាំងមូល។
ព្រមទាំងបានប្រគេនថ្វាយបច្ច័យបួន និងតេយ្យទានផ្សេងៗ ព្រះករុណាព្រះសង្ឃគ្រប់ព្រះអង្គ និងចែកអំណោយជាសំភារៈ ក្រណាត់សរ ក្រម៉ា ថវិកា ចំនួន៥ម៉ឺនរៀល សំភារៈសិក្សាដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិ មន្រ្តីរាជការសរ៉ុបប្រមាណជិត១ពាន់នាក់ ។ ជាមួយគ្នានោះដែរ កម្មវិធីខាងលើ ក៏មានក្រុមកំប្លែងនាយកុយ សម្ដែងជូនបងប្អូនដែលអញ្ជើញមក បានសប្បាយលេងថែមទៀតផង។
លោកជំទាវឧកញ៉ាមហាឧបាសិកាបរិញ្ញាជីវិតបណ្ឌិតគុណធម៌ សៀង ចាន់ហេង ឧត្ដមសប្បុរសដ៏ប្រពៃ និងជាអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញដីធ្លីនិងមុខជំនួញជាច្រើនមុខទៀត ល្បីឈ្មោះជួរមុខក្នុងប្រទេសកម្ពុជា។ ទទឹមនិងជោគជ័យលើជំនួញ លោកជំទាវក៏ត្រូវបានគេដឹងថា គឺជាអ្នកដែលធ្វើបុណ្យទានយ៉ាងខ្លាំងខ្លាផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជំទាវបានដើរធ្វើព្រះវិហារ សាលារៀន និង សមមិត្តផលជាច្រើនទៀត ស្ទើរគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងខែ ឧសភានេះ លោកជំទាវឧកញ៉ាបានជួយក៏សាងសមត្តផលធំៗជាច្រើនមានដូចជា ទើបតែបានជួយសាងសង់ស្ពានថ្មើរជើងលើអាកាស នៅមុខផ្សារកំពង់ស្ពឺ ដោយគ្រោងចំណាយរហូតដល់ទៅជាង ៣៤ ម៉ឺនដុល្លារអាមេរិក និង ផ្លូវ១ខ្សែ អស់ទឹកប្រាក់ជាច្រើនម៉ឺនដុល្លារថែមទៀត។ ប៉ុន្មានថ្ងៃ មុននេះលោកជំទាវឧកញ៉ាបណ្ឌិត បានជួយក៍សាងឈាបនដ្ឌានមួយកន្លែងស្ថិតនៅ នាទីអារាមវត្តត្រឡែងកែង ស្ថិតនៅភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ដោយត្រូវបានគេដឹងថា បានកសាងឡើងអស់ប្រាក់ជាច្រើន។








