មិនទាន់មានតួលេខផ្លូវការពីគោរមងារអ្នកឧកញ៉ាជាឥស្សរជនកំពូល ដែលប្រទានដោយព្រះមហាក្សត្រនៅឡើយ។ គោរមងារឧកញ៉ាមាន ៣ ថ្នាក់គឺ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»។
បច្ចុប្បន្ននេះ គោរមងារ «ឧកញ៉ា» មានមិនក្រោម ១ ពាន់នាក់នោះទេ។ ដោយឡែកគោរមងារ «អ្នកឧកញ៉ា» មិនទាន់មានតួលេខឬឯកសារបង្ហាញជាក់លាក់នៅឡើយទេ។
គួរបញ្ជាក់ថា «ឧកញ៉ា» គឺមានស័ក្តិតូចជាង «អ្នកឧកញ៉ា»។ រីឯ «អ្នកឧកញ៉ា» គឺមានស័ក្តិតូចជាង «លោកអ្នកឧកញ៉ា»។ ចំពោះគោរមងារ «លោកអ្នកឧកញ៉ា» មិនទាន់មានការអះអាងបុគ្គលឬឥស្សរជនកំពូលណាបានទទួលគោរមងារដ៏ខ្ពង់ខ្ពស់បំផុតនេះដែរ គឺមានត្រឹមកម្រិត ឧកញ៉ា និងអ្នកឧកញ៉ា ប៉ុណ្ណោះ។
ឧកញ៉ាញូស៍នឹងបង្ហាញបុគ្គលដែលទទួលបានគោរម្យងារកម្រិត អ្នកឧកញ៉ា ដែលជាថ្នាក់កម្រិតទីពីរនៃឧកញ៉ា៖
អ្នកឧកញ៉ា ថេង ប៊ុនម៉ា
អ្នកឧកញ៉ា ថេង ប៊ុនម៉ា ជាអ្នកជំនួញចាស់ទុំជាអគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ ៥ដ៏ល្បី Intercon នៅជិតផ្សារដើមគ។ សេដ្ឋីធ្លាប់មានដាច់គេក្នុងអំឡូងទសវត្សន៍ឆ្នំា ១៩៨០ និង ២០០០ បានទទួលមរណៈភាពនៅឆ្នាំ២០១៦ ដោយជរាពាធក្នុងជន្មាយុ៧៥ឆ្នាំ។
អ្នកឧកញ៉ា គិត ម៉េង
ជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលក្រុមហ៊ុនអាជីវកម្មមិនក្រោម ៥០ ក្នុងដៃ ហើយក៏ជាម្ចាស់ស្ថានីយទូរទស្សន៍ស៊ីធីអិន រួមទាំងក្រុមហ៊ុនបណ្តាញទូរសព្ទសែលកាត។
អ្នកឧកញ៉ា សុខ គង់
អ្នកឧកញ៉ា សុខ គង់ ជាមហាសេដ្ឋីនិងជាអ្នកជំនួញដ៏មានឥទ្ធិពល ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនសូគីម៉ិចគ្រុប (SOKIMEX GROUP) ដែលរកស៊ីនាំចូលប្រេងសាំង រកស៊ីកាស៊ីណូ សណ្ឋាគារ។
អ្នកឧកញ៉ា លី យ៉ុងផាត់
អ្នកឧកញ៉ាលី យ៉ុងផាត់ ត្រូវបានគេស្គាល់ជាអ្នកជំនួយមកពីខេត្តកោះកុង ហើយដែលគេដាក់រហ័សនាម «ស្តេចកោះកុង»។ មហាសេដ្ឋីមានងារជាអ្នកឧកញ៉ា មិនសូវជាចេញមុខចេញមាត់ច្រើនទេ តែគេដឹងថាសេដ្ឋីមានលុយរយលាននេះ ក្តោបក្តាប់មុខជំនួញមិនតិចទេលើវិស័យទេសចរណ៍ កសិកម្ម ហើយនៅខេត្តកោះក្រុងក្រុមហ៊ុនធំៗសុទ្ធតែក្រោមការគ្រប់គ្រងរបស់អ្នកជំនួយមួយនេះ។
អ្នកឧកញ៉ា ហុង ពីវ
បើនិយាយពីអ្នកឧកញ៉ា ហុង ពីវ គេស្គាល់ច្រើនបំផុតពីគម្រោងបុរីពិភពថ្មី។ អ្នកឧកញ៉ារូបនេះលេចធ្លោលើមុខជំនួញអចលនទ្រព្យគម្រោងអភិវឌ្ឍបុរីពិភពថ្មី ដែលមានការគាំទ្រ និងពង្រីកស្ទើរតែគ្រប់ផ្លូវជាតិចេញចូលក្នុងរាជធានីភ្នំពេញ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា
អតីតជាពលករតែប៉ុន្មានឆ្នាំសោះឡើងងារជាឧកញ៉ា និងក្រោយមកត្រូវបានរដ្ឋាភិបាស្នើទៅព្រះមហាក្សត្រដំឡើងងារពីឧកញ៉ាឡើងជាអ្នកឧកញ៉ាថែមទៀតកាលពីដើមឆ្នាំ ២០២១។ ឧកញ៉ាវ័យក្មេងច្រើនដាក់ខ្លួននេះ រកស៊ីលើផ្នែកអចលនទ្រព្យពុះដីឡូ និងសង់ផ្ទះលក់ ហើយក៏ឧស្សាហ៍ចេញមុខជួយសង្គម ជាពិសេសនៅពេលមានការអំពាវនាវពីរដ្ឋាភិបាល ក្នុងការស្វែងរកការឧបត្ថម្ភផ្សេងៗ។
អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង
ក្រុមគ្រួសារស្ថាបនិកក្រុមហ៊ុនជីប ម៉ុងគ្រុប ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ។ ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា លាង ម៉េង អគ្គនាយក ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុងគ្រុប ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០។
អ្នកឧកញ៉ា ពុង ឃាវសែ
ឧកញ៉ា ពុង ឃាវសែ គឺជាពាណិជ្ជករមានឥទ្ធិពល ជាម្ចាស់សម្ព័ន្ធសហគ្រាសកាណាឌីយ៉ា ដែលទទួលបានគម្រោងអភិវឌ្ឍធំៗដូចជាទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វា តំបន់អភិវឌ្ឋកោះនរា និងគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល។
អ្នកឧកញ៉ា ហេង សិទ្ធី
អគ្គនាយកក្រុមហ៊ុន Maritime Group គឺជាអ្នកជំនួញវ័យក្មេងមួយ ទទួលបាននូវភាពជោគជ័យខ្លាំង ប៉ុន្តែលោកហាក់មិនសូវបង្ហាញមុខនៅទីសាធារណៈនោះទេ។
អ្នកឧញ៉ា ហូលិក តាន់ឌីហ្សូណូ
ជាសហគ្រិនរូបនេះបានទទួលបានគោរមងារជាអ្នកឧញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ មានម្ចាស់ក្រុមហ៊ុន ម៉ារីថាមឌីវេឡុបម៉ិនគ្រុបដែលជាក្រុមហ៊ុនមេធំមានដូចជា រីស៊ត Sea Sense លំដាប់ផ្កាយនៅលើកោះស្រមោច ខេត្តព្រះសីហនុ ធនាគារ ឯកទេស ម៉ារីថាម ក្រុមហ៊ុនផ្នែកសំណង់ និងមានក្រុមហ៊ុនមួយចំនួនផ្សេងទៀត។
អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង អ្នកឧកញ៉ា សំអាង វឌ្ឍន:
អ្នកឧកញ៉ាទាំង៣រូប ត្រូវបានព្រះមហាក្រត្សចេញព្រះរាជក្រឹត្យផ្តល់គោរមងារជា អ្នកឧកញ៉ា នៅថ្ងៃ២៦ ធ្នូ ឆ្នាំ២០២០។ អ្នកឧកញ៉ាសំ អាង ជាម្ចាស់អគារពាណិជ្ជកម្ម វឌ្ឍនៈនៅកណ្ដាលទីក្រុងភ្នំពេញ ជាម្ចាស់សួនឧស្សាហកម្មវឌ្ឍនៈ ដែលមានបណ្ដុំរោងចក្រជាច្រើន ម្ចាស់ធនាគារវឌ្ឍនៈ ហើយក៏កំពុងអភិវឌ្ឍន៍រោងចក្រផលិតស្រាបៀមួយផងដែរ។ អ្នកឧកញ៉ាឈុន លាង គឺជាភរិយារបស់អ្នកឧកញ៉ា សំអាង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattanac Capital។ អ្នកឧកញ៉ាសំអាង វឌ្ឍនៈ គឺជាកូនបង្កើតរបស់អ្នកឧកញ៉ា សំ អាងនិង អ្នកឧកញ៉ា ឈុន លាង ។ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាម្ចាស់សណ្ឋាគារ រ៉ូសវូដ នៅលើកំពូលអគារវឌ្ឍនៈកាពីថល ជាសណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជា។
អ្នកឧកញ៉ា លី ហួរ
អ្នកឧកញ៉ា លី ហួរ ជាអ្នកជំនួញជើងចាស់រកស៊ីជាង ៣០ឆ្នាំ។ ដោយចាប់ផ្តើមមុខរបរពីហាងប្តូរប្រាក់ រហូតមានក្រុមហ៊ុនសម្ព័ន្ធជាង ១០។ មានជំនួញជាច្រើន តែថ្មីៗនេះអ្នកឧកញ៉ាបានពង្រីកបន្ថែមទៅវិស័យហិរញ្ញវត្ថុ តាមរយៈធនាគារលីហួរ SBLH។
អ្នកឧកញ៉ា សៀ ឬទ្ធី
អ្នកឧកញ៉ា សៀ ឫទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group ដែលមានបុត្រសម្ព័ន្ធជាង ៣០ ក្រុមហ៊ុន។ អគារ The Bridge, The Peak រីស៊តThe Palm ក្រុមហ៊ុន Kerry Express, Thai Cargo, Oxley WorldBridgeត្រូវបានគេដឹងថាក្រោមសម្ព័ន្ធក្រុមហ៊ុន WorldBridge Group របស់មហាសេដ្ឋីរូបនេះ។
អ្នកឧកញ៉ា ហ៊ុន តូ
អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក ក្រុមហ៊ុន អិល អិច អ អាស៊ាន អ៊ិនវេសមេន ខូអិលធីឌី ជាអ្នកជំនួញដ៏ល្បីល្បាញទាំងនៅកម្ពុជា និងអូស្ត្រាលី ហើយក៏ត្រូវជាក្មួយសម្តេចតេជោហ៊ុន សែន។
អ្នកឧកញ៉ា ឡាវ ម៉េងឃីន
អ្នកឧកញ៉ាឡាវ ម៉េងឃីន ក្តៅពីជាអ្នកជំនួញ អ្នកឧកញ៉ាក៏ជាសមាជិកព្រឹទ្ធសភា ជាប្រធានសមាគមនិកាយចិនទៀជីវ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមមិត្តភាពកម្ពុជា-ចិន។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី
អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកនៃក្រុមហ៊ុន Mong Reththy Group ហើយត្រូវបានប្រសិទ្ធិនាមជាស្តេចកសិកម្មដែលមានដីរាប់ម៉ឺនហិកតានៅខេត្តព្រះសីហនុ ដាំដុះដំណាំដូងប្រេង និងដំណាំកសិឧស្សាហកម្ម មានកសិដ្ឋានចីញ្ចឹមជ្រូល។ និងជាអ្នកជំនួញដែលមានឥទ្ធិពលបំផុត អ្នកឧកញ៉ាក៏ជាសមាជិកព្រឹទ្ធសភាមួយរូប។
អ្នកឧកញ៉ាកុក អាន
អ្នកឧកញ៉ាកុក អាន ជាអគ្គនាយកក្រុមហ៊ុន Anco Group ដែលដើមកំណើតមកពីខេត្តកោះកុរង។ ទស្សនាវដ្តី Fox នៅឆ្នាំ២០១៨ បានចុះផ្សាយអ្នកឧកញ៉ា កុក អាន ឈរលំដាប់លេខរៀងទី៥ នៃបញ្ជីអ្នកមានប្រចាំស្រុកខ្មែរ ដោយលោកមានលុយប្រមាណ ៧៥០ លានដុល្លារអាមេរិក។
អ្នកឧកញ៉ា ឃុន សៀ
ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឃុន សៀ។ អ្នកឧកញ៉ា ឃុន សៀ ត្រូវបានគេស្គាល់ថាជាអ្នករកស៊ីខាងអចលនទ្រព្យមួយរូប និងជាសេដ្ឋីអចលនទ្រព្យ។
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត
អ្នកឧកញ៉ា យូ សាម៉េត អគ្គនាយកក្រុមហ៊ុនអ៊ីខនគ្រុប ( ECON Group) និងអគ្គនាយកវិទ្យុឯករាជ្យ (លោកគ្រូ នេត ឈរ័)។
អ្នកឧកញ៉ាគិត ធាង
អ្នកឧកញ៉ាគិត ធាង គឹជាអ្នកជំនួញ ហើយដែលត្រូវបានគេស្កាល់ជាម្ចាស់ក្លិបកម្សាន្ត Rock និងផលិតកម្មចម្រៀង ROCK។ អ្នកឧកញ៉ាគិត ធាង ក៏ត្រូវជាបងប្រុងបង្កើតអ្នកឧកញ៉ាគិត ម៉េង៕