លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យសាធារណរដ្ឋឆែក វិនិយោគការផលិតយន្តហោះខ្នាតតូច រួមនិងការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បីលើកកម្ពស់ការហោះហើរទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ក្នុងបុព្វហេតុជំរុញវិស័យទេសចរឲ្យកាន់តែខ្លាំងក្លា។
ក្នុងកិច្ចប្រជុំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក លោកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា កម្ពុជានិងឆេកមានទំនាក់ទំនងការទូតយ៉ាងល្អិតល្មួតនឹងគ្នាតាំងពីឆ្នាំ ១៩៥៧ មកម្លេះ ប៉ុន្តែឆេកដែលជាប្រទេសសម្បូរដោយមានបច្ចេកវិទ្យា សម្ភារគ្រឿងយន្តទំនើបបែរជាមិនសូវមានវត្តមានលើទីផ្សារកម្ពុជាទៅវិញ។

ហេតុដូច្នេះមហាសេដ្ឋីលំដាប់កំពូលកម្ពុជា បានសង្កត់ធ្ងន់ថា នេះជាឱកាសល្អមួយសម្រាប់ឆេកក្នុងការមកវិនិយោគផ្នែកយន្តហោះនៅកម្ពុជា។ ក្រៅពីនេះ កម្ពុជាក៏មានវិស័យច្រើន ដែលអាចវិនិយោគបានដូចជា ផ្នែកកសិ-ឧស្សាហកម្ម ទេសចរណ៏ ការកែច្នៃអាហារ សំណង់ បង្គំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។ ជាងនេះទៀត ប្រទេសឆែក ក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។ ដើម្បីរឹតបន្តឹងចំណងមិត្តភាពពិសេសវិស័យសេដ្ឋកិច្ចរវាងប្រទេសវ័យចំណាស់ទាំងពី លោកឧកញ៉ា គិត ម៉េង បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋឆែកពិនិត្យមើលការហោះហើរត្រង់មកកម្ពុជាតែម្តង៕
ប្រភព៖ angkorpost.net