លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសជួយទិញមៀនប៉ៃលិនជិត ៣តោន ពីប្រជាកសិករ

ជុំវិញ​ឧកញ៉ា

លោកជំទាវឧកញ៉ា នឹម វណ្ណ: បានបង្ហាញទឹកចិត្តដ៏ប្រពៃ ដោយប្រកាសជួយទិញមៀនប៉ៃលិន របស់បងប្អូនប្រជាកសិករខ្មែរយើងចំនួនជិត ៣តោន ដើម្បីយកមកជូនខណ្ឌទាំង ១២ និងអង្គការកុមាកំព្រា ព្រមទាំងសិល្បករផងដែរ បន្ទាប់ពីលោកជំទាវបានមើលឃើញពីបញ្ហាប្រឈម និងហានិភ័យរបស់បងប្អូនប្រជាកសិករ ដែលបានប្រមូលផលហើយ តែមិនអាចនាំចេញយកទៅលក់ទៅប្រទេសថៃបាន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងនោះដែរលោកជំទាវឧកញ៉ា នឹម វណ្ណា បានមានប្រសាសន៍ថា៖ ការទិញមៀនប៉ៃលិននេះ គឺជាការចូលរួមចំណែកជួយគាំទ្រដល់ប្រជាកសិករ និងផលិតផលខ្មែរក្នុងស្រុក ឲ្យមានតម្លៃនិងជួយសង្គ្រោះផលិតផលរបស់យើង ដែលកំពុងជួបហានិភ័យ និងជួយសម្រួលដល់ជីវភាពរបស់កសិករដែលកំពុងជួបបញ្ហាក្នុងអំឡុងពេលផ្ទុះជំងឺកូវីដនេះ ហើយលោកជំទាវក៏បានធ្វើការអំពាវនាវបន្ត សូមឲ្យប្រជាពលរដ្ឋខ្មែរជួយជ្រោមជ្រែងប្រើប្រាស់ផលិតផលផ្លែឈើខ្មែរយើងគ្រប់ៗគ្នាផង ។

ទាក់ទងទៅនឹងបញ្ហាទីផ្សារដោយភាគីថៃបិទច្រកទ្វារព្រំដែននេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយកែប្រែបញ្ហាទាំងនេះ ដោយក្រសួងបានធ្វើការចរចា និងស្នើសុំទៅខាងភាគីថៃឱ្យបើកច្រកព្រំដែនជាច្រើនដងមកហើយ។ បន្ថែមពីនេះ ក្រសួងក៏បានអំពាវនាវដល់អ្នកនាំចេញផ្លែមៀនប៉ៃលិននៅខ្មែរយើង បង្វែរទីផ្សារពីប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ដើម្បីដោះស្រាយទីផ្សារមៀនក្នុងរដូវប្រមូលផលដែលជាប់គាំង ដោយសារការបិទព្រំដែនរវាងកម្ពុជា និងថៃ កំឡុងពេលផ្ទុះជំងឺកូវីដ-១៩ នេះ។

បន្ថែមពីនេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុនសែន​ បានអនុញ្ញាតឱ្យឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទ​កា​ល័យ​​សម្តេចតេ​ជោ​​ ហ៊ុន​​ សែន​​ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ​ គឺផ្លែមាន​ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺ​កូវីដ​-១៩​ នៅតាមព្រំដែនប្រទេសជិតខាងផងដែរ៕