មិនក្រោម ១០០លានដុល្លារ អ្នកឧកញ៉ា ចេន ហ្សុី ទិញ យកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួនពីរ

ជុំវិញ​ឧកញ៉ា

ឈរជើងក្នុងពិភពជំនួញផ្នែកវិស័យអចលនទ្រព្យជាង ៦ឆ្នាំមកនេះក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនគំរូមួយដែលបានបង្កើតឡើងស្របតាមនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។ បន្ទាប់ពីការរីកចម្រើនជាបន្តបន្ទាប់ក្រុមហ៊ុនបានបង្កើតឡើងនូវលំនាំអាជីវកម្មចម្រុះមួយ ដោយផ្តោតសំខាន់លើការអភិវឌ្ឍអចលនទ្រព្យ គួបផ្សំនឹងការអភិវឌ្ឍលើវិស័យពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលកម្សាន្ត សណ្ឋាគារ ធនាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការរីកចំរើនយ៉ាងសម្បើមនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបង្កើតបានជាប្រព័ន្ធឧស្សាហកម្មអចលនទ្រព្យដ៏ពេញលេញមួយ ដែលមានលក្ខណៈជាខ្សែសង្វាក់បិទជិត។ គិតត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន ព្រីន រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធនិងស្ថាប័នសរុបចំនួន ៣០ ព្រមទាំងមានដីបម្រុងសរុបជាង ១២០០ ហិកតា ដែលអាចអភិវឌ្ឍជាផ្ទៃក្រឡាសំណង់សរុបជាង ២០ លានម៉ែត្រការ៉េ និងបានបោះទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក។ 

ក្រោមដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងយូអង្វែងរបស់ពាណិជ្ជករដើមកំណើតចិន អ្នកឧកញ៉ា ចេន ហ្ស៊ី បានបោះទុនវិនិយោគលើគម្រោងធំៗតម្លៃវាល់លានដុល្លារជាច្រើនគម្រោងក្នុងតំបន់ដែលមានសក្តានុពល ខណៈទីតាំងទាំងនោះ គឺជាទីតាំងយុទ្ធសាស្ត្រនៃអភិវឌ្ឍន៍។ ក្រុមហ៊ុនបាននឹងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដើម្បីសម្រេចនូវគោលដៅចូលទីផ្សារហ៊ុននៅហុងកុង សិង្ហបុរី និងកម្ពុជា។ល។ និងក្លាយជាក្រុមហ៊ុនអន្តរជាតិដែលមានឥទ្ធិពលខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។

បន្ថែមលើការវិនិយោគផ្ទាល់ អ្នកឧកញ៉ា ចេន ហ្ស៊ី បានទិញយកអគារមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ២ធំៗនៅរាជធានីភ្នំពេញដែលជាបេះដូងប្រទេសកម្ពុជា គឺ អគារព្រីនស៍ ភ្នំពេញ ថៅវើរ និងអគារ ឌាយមិន វ័ន

អគារព្រីនស៍ ភ្នំពេញ ថៅវើរ

គម្រោងនេះជាអគារការិយាល័យលំដាប់កំពូលនៅភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចំណាយថវិកា ៥០លានដុល្លារអាមេរិក ដើម្បីទិញយកអគារភ្នំពេញថោវើ នៅខែវិច្ឆិការ ឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះត្រូវបានប្តូរឈ្មោះទៅជាអគារ ព្រីនស៍ ភ្នំពេញ ថោវើ។

គម្រោងនេះមានអត្រាប្រើប្រាស់ជាង ៩០% ដែលក្នុងនោះមានក្រុមហ៊ុនល្បីៗលើពិភពលោកជាច្រើន ដូចជា Hyundai, Samsung Electronics, Schneider Electric និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ល។

អគារ ឌាយមិន វ័ន

កោះពេជ្រស្ថិតនៅតំបន់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វនៃទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ និងជាតំបន់ស្នូលនៃរាជធានីភ្នំពេញ។ ឌាយមិន វ័ន ស្ថិតក្នុងតំបន់ជាមួយរដ្ឋសភា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ណាហ្គាវើលដ៍ ក្រសួងបរិស្ថាន ស្ថានទូតអូស្ត្រាលី និងមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។

ឌាយមិន វ័ន មានផ្ទះល្វែង ៤៣ ល្វែង និងអគារស្នាក់នៅរួម ១ខ្នង ដែលមានការរចនាប្រណីត និងស្រស់ស្អាតបំផុត ដែលផ្តល់ជូននូវលំនៅឋានប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពថ្លៃថ្នូរ៕