មុននេះបន្តិច លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ បានប្រាប់ Oknha News ឱ្យដឹងថា លោកជំទាវ នឹងបន្តជួយទិញផ្លែមៀនប៉ៃលិន ពីផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ២តោន បន្ថែមទៀត សរុបទាំងអស់ ចំនួន ៥តោន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


កាលពីថ្ងៃទី ១៨ ខែសីហា ម្សិលមិញ លោកជំទាវឧកញ៉ា នឹម វណ្ណ: បានប្រកាសទិញផ្លែមៀនប៉ៃលិន របស់បងប្អូនប្រជាកសិករខ្មែរយើងចំនួនជិត ៣តោន ម្ដងរួចមកហើយ ដើម្បីយកទៅចែកជូនខណ្ឌទាំង ១២ និងចែកដល់ក្មេងៗកុមារកំព្រានៅ «អង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ» ព្រមទាំងចែកជូនដល់សិល្បករខ្មែរយើងមួយចំនួនផងដែរ។
អានអត្ថបទ៖ លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រកាសជួយទិញមៀនប៉ៃលិនជិត ៣តោន ពីប្រជាកសិករ


ទឹកចិត្តដ៏ប្រពៃ លោកជំទាវឧកញ៉ា និងស្វាមី ស្ដែងឱ្យឃើញពីការយល់ទុក្ខធុរៈរបស់ប្រជាកសិករ និងចូលរួមទាន់ពេលវេលា តាមការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំ ទាក់ទងនឹងបញ្ហាប្រឈម និងហានិភ័យរបស់បងប្អូនប្រជាកសិករខ្មែរ ដែលបានប្រមូលផលផ្លែមៀនប៉ៃលិនហើយ តែមិនអាចនាំចេញទៅលក់ទៅប្រទេសជិតខាងបាន។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៩ សីហា នេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្រមូលទិញមៀនប៉ៃលិន (តាង៉ែន) ពីបងប្អូនកសិករចំនួន ១ពាន់តោន ត្រៀមដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដើម្បីជួយបំពេញ និងជំនួសទីផ្សារនាំចេញទៅប្រទេសជិតខាង និងស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ ៕

