ឥស្សរជនឆ្នើមក្នុងជួររដ្ឋាភិបាលពីរនាក់ ជា​ប្រទីប​បំភ្លឺ​ឲ្យ​អ្នកឧកញ៉ា ពុង ឃាវសែ ​សម្រេចចិត្តវិល​ត្រលប់​មកវិនិយោគនៅ​​កម្ពុជា​

ជុំវិញ​ឧកញ៉ា

ជា​បុគ្គល​មួយ​រូប​ដែល​មិន​ចុះចាញ់​នឹង​ការ​លំបាក​ក្នុង​ជីវិត​ ​អ្នកឧកញ៉ា ពុង ឃាវសែ ​ចាប់ផ្តើម​មុខរបរ​ទទួលទាន​ដំបូងក្នុង​អាជីព​ជាងមាស​តូចតាច​ជា​មួយ​នឹង​តូប​ទំហំ​ ​២,៥​ ​ម៉ែត្រការ៉េ​មួយ​កន្លែងក្នុង​ទីក្រុង​ម៉ុង​រ៉េ​អាល់​ និងអាជីវកម្ម​ផ្ញើប្រាក់មកកាន់ប្រទេសកម្ពុជា ដោយមានដើមទុន​ត្រឹមតែ​ ​១០​ ​ម៉ឺន​ដុល្លារ​​ក្នុង​មួយឆ្នាំ​ ខណៈដែលលោកកំពុង​រស់នៅជាជនអន្តោប្រវេសន៍នៅប្រទេសកាណាដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានសេចក្តីរាយការណ៍ជាច្រើនឲ្យបានដឹង ​មុខ​ជំនួញ​នេះ​ហើយ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​លោក​សម្រេចចិត្ត​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ឱកាស​អាជីវកម្ម​ដែល​មាន​សក្តា​នុ​ពល​។​ ​​នៅ​ឆ្នាំ​ ​១៩៩១​ ​លោកក៏​បានវិលត្រឡប់មកមាតុភូមិវិញ ហើយ​ជួប​ជាមួយនឹង​ឪពុកមា​ ​របស់​លោក​ដែល​ជា​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​គឺ​ ​លោក​ ​ពុង​ ​ប៉េង​ចេង​ ​អតីត​រដ្ឋមន្រ្តី​ក្រសួងផែនការ​គឺ​ ​លោក ​ជា​ ​ចាន់​តូ​ ​ដែល​បច្ចុប្បន្ន​លោក​ជាទេ​សា​ភិបាល​ធនាគារជាតិនៃកម្ពុជា​ ​National Bank of Cambddia​។​

តាមរយៈ​ជំនួប​ដ៏វិសេសវិសាលក្រោយបែកគ្នាច្រើនឆ្នាំមកនេះ គឺជា​ប្រទីប​បំភ្លឺ​ឲ្យ​លោក​វិល​ត្រលប់​មក​ប្រទេស​កម្ពុជាដើម្បីចាប់ផ្តើមវិនិយោគលើកទឹកដីជ័យភូមិរបស់ខ្លួន​​ជា​អ​ចិន្ត្រៃ​។​

​អ្នកឧកញ៉ា​មានប្រសាសន៍​ប្រាប់សារព័ត៌មានខ្មែរថែមស៍​ថា​៖​ ​«​តាមរយៈ​ការសន្ទនា​ជាមួយ​លោក​ទាំងនោះ​ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ពួក​លោក​មាន​សេចក្តី​ស្មោះត្រង់​ ​និង​ប្តូរផ្តាច់​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៅ​គ្រាលំបាក​ជាច្រើន​។​ ​ដូច្នេះហើយ​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ត្រលប់​មក​ស្រុកកំណើត​របស់ខ្ញុំ​វិញ​ ​និង​ធ្វើការ​វិនិយោគ​ដើម្បី​រួមចំណែក​ទៅដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។​ ​

នៅ​​ឆ្នាំ​ ​១៩៩១​ ​ក្រុមហ៊ុន​ ​Canadia​ ​Gold​ ​&​ ​Trust​ ​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​ បន្ទាប់ពីលោកបានជួបឥស្សរជនឆ្នើមក្នុងជួររាជរដ្ឋាភិបាលទាំងព​ីរ។ ក្រុមហ៊ុនដែលលោកទើបបង្កើតឡើង គឺធ្វើប្រតិបត្តិការអាជីវកម្ម​ចម្បងរបស់ខ្លួនទៅលើ​សេវា​ធ្វើ​មាស​ ​ចេញ​កាក់​មាស​ ​និង​បម្រើសេវា​កម្ម​ធនាគារ​។​ ​គឺ​ចាប់ពី​ពេលនោះ​មក​ហើយ​ ​ដែល​អ្នកឧកញ៉ា​ ពុង​ ​ឃា​វ​សែ​ ​បាន​ចាប់ផ្តើម​កសាង​កេរ្តិ៍ឈ្មោះ​ល្បាញល្បីរហូត​បាន​មកដល់​សព្វថ្ងៃ​នេះ​ និងបង្កើតអាណាចក្រជំនួញប្រាក់វាល់លានដុល្លារជាច្រើននៅក្នុងដៃ។

គិតមកដល់ពេលបច្ចុប្បន្នអ្នកឧកញ៉ា គឺជាធុរៈជនខ្មែរម្នាក់ដែលមានប្រាក់វាល់លានដុល្លារ ឈរឈ្មោះក្នុងបញ្ជីចំណោមមហាសេដ្ឋីគ្រាក់ៗនៅស្រុកខ្មែរ ដែលបានចូលរួមចំណែងយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានកំណើនកើនឡើងជាលំដាប់។

ក្នុងនាម​ជា​ពាណិជ្ជករម្នាក់​ដែល​ចាប់ផ្តើម​ពី​ចំណុច​ដ៏​តូច​មួយកាលរស់នៅជាជនអន្តោប្រវេសន៍​ ​អ្នកឧកញ៉ា​ ពុង ឃាវសែ បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ដទៃទៀត​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ឱ្យមក​ផ្ទះ​និង​បម្រើ​ប្រទេស​ដោយ​អនុវត្ត​ជំនាញ​ ​និង​ចំណេះដឹង​ទាំងអស់​ដែល​ពួកគេ​បាន​សិក្សា​ឆ្ពោះទៅ​រក​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​អាច​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​រីកចម្រើន​បន្ត​ទៅទៀត​៕