ឧកញ៉ា ស្រី ចាន់ថន ចេញបើកម៉ូតូកង់បីដឹកអ៊ីវ៉ាន់ឱ្យភ្ញៀវខ្លួនឯង ដឹងទុក្ខលំបាកអ្នកដឹកជញ្ជូនកាន់តែច្បាស់

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីប្រកាស បើកដំណើរការក្រុមហ៊ុន ដឹកជញ្ជូនខាងបញ្ញើអ៊ីវ៉ាន់ឆាប់រហ័ស តាមរយៈប្រព័ន្ធបច្ចេក ២៥ខេត្ត/ក្រុង ទូទាំងប្រទេសកម្ពុជា លោកឧកញ៉ា ស្រី ចាន់ថន ថ្មីៗនេះ បានចេញប្រឡូកការងារដឹកអ៊ីវ៉ាន់ជូនអតិថិជនដោយផ្ទាល់ខ្លួនឯង និងបានរៀបរាប់ពីទុក្ខលំបាករបស់បងប្អូន អ្នកផ្ដល់សេវាដឹកជញ្ជូននេះកាន់តែច្បាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុន ជេតស៍ អ៊ិចប្រេស ខេមបូឌា – Jet’s Express Cambodia លោក ឧកញ៉ា ស្រី ចាន់ថន ក្រោយពេលជិះម៉ូតូកង់បី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ «ពេលដែលខ្ញុំប្រើជីវិតជាអ្នកដឹកជញ្ជូនបានយល់ពីអារម្មណ៍ថា ការដឹកជញ្ជូនវាមិនងាយស្រួលនោះទេ ទម្រាំបានឥវ៉ាន់ពីភ្ញៀវមួយទៅភ្ញៀវមួយគឺត្រូវឆ្លងកាត់ឧបសគ្គជាច្រើន»។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ា ស្រី ចាន់ថន ក៏បានរៀបរាប់តាំងពីបទពិសោធន៍ លំបាកក្នុងការបើកបរម៉ូតូកង់បី ជាពិសេសការដាក់បញ្ចូលលេខ គឺត្រូវប្រុងប្រយ័ត្នជានិច្ច និងត្រូវយកចិត្ដភ្ញៀវ និយាយរួសរាយរាក់ទាក់ភ្ញៀវ ដើម្បីយកចិត្ដភ្ញៀវ។ លោកគិតថា ការងារនេះក៏មិនងាយស្រួលនោះទេ។

សហគ្រិនជើងចាស់ ទើបបើកក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឆាប់រហ័សនៅកម្ពុជារូបនេះ សង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថាកិច្ចការងារដែលមានសព្វថ្ងៃដែលបងប្អូនបានធ្វើនោះវាមិនងាយស្រួលក្នុងការធ្វើនោះទេ បើមានកិច្ចការងារធ្វើហើយ សូមរក្សាការងារ និងឲ្យតម្លៃការងារទើបអាចយើងអាចរករបរចិញ្ចឹមជីវិត ចំណូលប្រចាំថ្ងៃនិងចំណូលជូនដល់គ្រួសារបានជាពិសេសគឺទទួលបាននូវបទពិសោធន៍ថ្មីៗ»។

បច្ចុប្បន្ន ក្រុមហ៊ុន Jet’s Express Cambodia កំពុងប្រកាសជ្រើសរើសតំណាងសាខាបញ្ញើឆាប់រហ័សទូទាំង ២៥ខេត្ត/ក្រុងចំនួន 550 សាខាបន្ថែម ជាមួយនឹងទុនចាប់ផ្តើម ចាប់ពី $1500 ទៅ ហើយប្រាក់ចំណេញអាចរកបាន ពី $1500 – $6000 ក្នុងមួយខែ។ កាន់តែពិសេសនោះ គឺ Jet’s Express Cambodia ក៏មានទុនកម្ចី សម្រាប់អជីវកម្មនេះស្រាប់។ សូមទាក់ទងមកឥលូវនេះ៖ Smart: 016 557 770 Cellcard: 099 557 770 Metfone: 068 557 770 ឬទៅទីតាំងផ្ទាល់នៅផ្លូវមេគង្គ (មាត់ទន្លេ) ភូមិ២ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Google Map: https://goo.gl/maps/84ugspq5e2wagCmx8

អានអត្ថបទ៖ ក្រុមហ៊ុនបញ្ញើឥវ៉ាន់របស់ឧកញ៉ា ស្រី ចាន់ថន ត្រូវការតំណាង ២៥ខេត្ត/ក្រុង ចំនួន ៥៥០សាខាបន្ថែម