គ្រប់គ្នាអាចមិនដឹងរឿងរ៉ាវមួយនេះពីមហាសេដ្ឋីប្រាក់វាល់លាន គិត ម៉េង តែងអនុវត្តជាប្រចាំសម្រាប់គ្រួសារ

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីបំពេញការងាររកស៊ីប្រកបមុខរបរអស់ពេញមួយថ្ងៃ យើងគ្រប់គ្នាត្រូវការសម្រាកនៅពេលរាត្រី ដើម្បីផ្តល់ឋាមពលនៃកម្លាំងសម្រាប់យើងធ្វើកិច្ចការថ្ងៃស្អែកបន្ត។ ការគេងឲ្យបានគ្រប់តាមវេជ្ជបញ្ជាគឺជារឿងត្រឹមត្រូវបំផុតសម្រាប់សុខភាពរបស់យើង។ រឿងមួយក្នុងចំណោមរឿងជាច្រើនដែលក្រុមគ្រូទេព្យតែងដាស់តឿននិងណែនាំរឿយៗនោះ គឺឪ្យយើងមុនចាប់ផ្តើមបំពេញការងាររកស៊ី ត្រូវហូបអាហារពេលព្រឹកឲ្យបានដើម្បីសុខភាព ខណៈតាមសេចក្តីរាយការណ៍ជាច្រើនឲ្យដឹងថា មានមហាសេដ្ឋី អ្នកជំនួញលើពិភពលោក និងនៅប្រទេសកម្ពុជា តែងអនុវត្តជាប់ជានិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីមានបំផុតនៅស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានណែនាំឲ្យយើងអនុវត្តនិងចាប់ផ្តើមថ្ងៃថ្មីរបស់យើង ជាមួយអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាព។

អ្នកឧកញ៉ាថ្លែងថា៖ “ខ្ញុំដឹងថា មនុស្សមួយចំនួនអាចរំលងអាហារពេលព្រឹក។ ប៉ុន្តែ សម្រាប់ខ្ញុំ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃ។ វាជួយដល់របបអាហារប្រចាំថ្ងៃ និងធ្វើឱ្យយើងមានសុខភាពល្អ ដោយផ្តល់ថាមពលដល់រាងកាយនិងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង។ មិនថាខ្ញុំរវល់បែបណាក៏ដោយ ក៏ខ្ញុំមិនមើលរំលងអាហារពេលព្រឹកទ្បើយ”។

អ្នកឧកញ៉ាបន្តថា គ្រួសាររបស់ខ្ញុំចូលចិត្តប្រភេទអាហារពេលព្រឹកខុសៗគ្នា។ ខ្ញុំផ្ទាល់ចូលចិត្ត និងតែងតែណែនាំម្ហូបខ្មែរ (បបរស និងត្រីងៀត) ដែលជាអាហារធ្វើឱ្យយើងមានសុខភាពល្អ សាមញ្ញ និងមានរសជាតិឆ្ងាញ់។ កូនៗរបស់ខ្ញុំចូលចិត្តពងមាន់ដែលចម្អិនដោយភរិយាខ្ញុំ។ ភរិយាខ្ញុំមានរូបមន្តពិសេសមួយសម្រាប់ចម្អិនអាហារនេះ ឬក៏អាចមកពីការចម្អិនអាហារទាំងនេះត្រូវបានធ្វើឡើងដោយក្តីស្រឡាញ់របស់ម្តាយ។

អ្នកឧកញ៉ាបញ្ជាក់ថា អាហារទាំងអស់នេះមិនត្រឹមតែបំពេញក្រពះរបស់យើងទេ ប៉ុន្តែវាមានគុណតម្លៃដែលនាំគ្រួសារយើងមកអង្គុយជាមួយគ្នានិងផ្តល់ថាមពលឱ្យគ្នាទៅវិញទៅមកពេញមួយថ្ងៃ។ ប្រសិនបើមានរឿងមួយដែលខ្ញុំអាចរំឭកអ្នកក្នុងថ្ងៃនេះ នោះគឺ “កុំរំលងអាហារពេលព្រឹករបស់អ្នក!”។