ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង ឧកញ៉ា ម៉ន សុខា ប្រធានអ្នកសមាគមន៍អភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា តាមរយ:ប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងការជួបសំណេះសំណាលគ្នានោះ ឯកឧត្តម ឧកញ៉ា អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមន៍អភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងសមាជិក សមាជិកា សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាទាំងអស់ ។
លើសពីនេះ ឯកឧត្តម ឧកញ៉ា ក៏មានប្រសាសន៍ផងដែរថា បើទោះបីជាបញ្ហាជំងឺកូវីដ-១៩ កំពុងតែរាតត្បាតយ៉ាងខ្លាំង ទូទាំងសកលលោក តែមិនអាចរារាំងនូវកិច្ចពិភាក្សាការងារផ្សេងៗ ដែលសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំតាមរយ:ពេលប្រព័ន្ធអនឡាញកន្លងមកនោះទេ ហើយសង្ឃឹមថានឹងអាចមានការរៀបចំការប្រជុំដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ នៅពេលបញ្ហាកូវីដ-១៩ បានធូរស្បើយ ។
ក្នុងឱកាសនោះផងដែរ ឯកឧកត្តម ឧកញ៉ា អគ្គនាយក បានលើកអំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជម្រុញអោយវិស័យឯកជនមានការអភិវឌ្ឍន៍ទៅមុនជាធ្លុងមួយ ព្រមទាំងអាចដោះស្រាយបញ្ហារួមផងដែរ ថែមទាំងអាចធ្វើឲ្យសមាជិកនីមួយៗអាចពង្រឹង និង ពង្រីកនូវការសហការគ្នាទៅវិញទៅមក តាមរយ:ទំនាក់ទំនង ដែលសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំក្នុងជំនួបផ្សេងៗ។
បន្ថែមពីនេះ ឧកញ៉ា ម៉ន សុខា ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ក៏សូមអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពី ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលអនុញ្ញាតឲ្យមាននូវជំនួបសម្តែងការគួរសមនេះ ព្រមទាំងមបានស្វែងយល់កាន់តែច្បាស់នូវសភាពាណិជ្ជកម្មកម្ពុជា ។ មិនតែប៉ុណ្ណោះ ក្នុងឱកាសនោះផងដែរ ឧកញ៉ា ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានអនុញ្ញាតឲ្យសមាជិក សមាជិកានៃសមាគមន៍ដែលមានវត្តមាន បានណែនាំខ្លួនអំពីក្រុមហ៊ុននីមួយៗ៕