លោកឧកញ៉ា ហ៊ួត ជា ត្រូវបានគេស្គាល់ថាជាសហគ្រិន ដែលបានបើកក្រុមហ៊ុនលក់គ្រឿងសំណង់គ្រប់ប្រភេទ ដ៏លេចធ្លោមួយរូបនៅកម្ពុជា ដែលបានបង្កើតម៉ាកយីហោក្នុងស្រុក លើវិស័យសំណង់ ខណ:លោកអាចលក់ហ្វ្រេនឆាយរបស់ខ្លួននេះ។ បច្ចុប្បន្ន ក្រុមហ៊ុនសំណង់របស់លោក ឧកញ៉ា ហ៊ួត ជា ពង្រីកសាខា និងមានតំណាងចែកចាយ រហូតដល់ទៅ ៧៨ សាខាមកហើយ នៅទូទាំងប្រទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ ២០១៨ មក ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

យ៉ាងណា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ហ៊ួត ជា រូបនេះ បានបង្ហាញមហិច្ឆិតាថា និង កំណត់គោលដៅ ត្រៀមពង្រីកសាខាថ្មីបន្ថែមទៀត ឲ្យបាន ១០០ សាខា នៅដំណាច់ឆ្នាំ ២០២១ នេះ ដើម្បីក្លាយជាក្រុមហ៊ុនសំណង់ដ៏ធំ និងឈានមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជា។


ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការបង្កើតយីហោហ្វ្រេនឆាយបែននេះ លោកឧកញ៉ា ហ៊ួត ជា បានបង្ហើបថា ៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ទើបធ្វើឲ្យតម្រូវការសំណង់បន្តរីកចម្រើនឡើងឥតឈប់ឈរ ហេតុដូច្នេះហើយទើបធ្វើឲ្យការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយ:ការលក់ហ្វ្រេនឆាយនេះ នឹងរំពឹងថាកើនឡើងបន្តទៀត ។
លោកឧកញ៉ា ហ៊ួត ជា បន្តទៀតថា ៖ តាមរយ:គោលការណ៍ គុណភាពជាចម្បង តម្លៃសមរម្យ និងមានទំនួលខុសត្រូវខ្ពស់ ដែលជាកក្តាជោគជ័យរបស់ក្រុមហ៊ុន ក្នុងការពង្រីកសាខាបានលឿន និងរហ័សបែបនេះ ៕

