រោងចក្រច្នៃ​ផ្លែឈើឧកញ៉ា ស្រី ចាន់ថន ឈានទៅ​ឌីហ្សាញ​សំបកកំប៉ុង ធានា​រសជាតិ​ទឹកផ្លែឈើ​ទុក​ឲ្យបាន​ ២ ឆ្នាំ​

ជុំវិញ​ឧកញ៉ា

ស្របតាមការសម្រេចចិត្តបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន , ផ្លែស្វាយ, ផ្លែម្នាស់, និងផ្លែឈើផ្សេងៗទៀតដើម្បីផលិតជាទឹកផ្លែឈើ ដំណាប់ផ្លែឈើកំប៉ុង និងដំណាប់ផ្លែឈើក្រៀម ក្នុងពេលឆាប់ៗខាងមុខនេះ ឧកញ៉ា ស្រី ចាន់ថន បាន​ឲ្យ​ដឹង​ពី​ដំណើរការលើកិច្ចការងារក្នុង​ការឈាន​ទៅ​បង្កើត​រោងចក្រ​កែច្នៃផ្លែឈើស្រស់ក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ស្រី ចាន់ថន បាន​លើកឡើង​គោលដៅចំនួនពីរ​កំពុង​សិក្សា​ក្នុង​ការឈានទៅបើករោងចក្រឆាប់ៗនេះ​។ គោលដៅទី១ ក្រុមការងារកំពុងតែដុតដៃដុតជើងរៀបចំរចនាសំបកកំប៉ុង ការសិក្សាពីគុណភាពចំណីអាហារ និងស្តង់ដាសុវត្ថិភាព រសជាតិ ដែលអាចរក្សាទុកបានរហូតទៅដល់២ឆ្នាំ ។ ចំណែកគោលដៅទី២​​គឺ​ការ​សិក្សា​ពីតម្រូវការទីផ្សារក្នុងស្រុក និងលទ្ធភាពនាំចេញទៅក្រៅប្រទេស ដើម្បីធានាអោយបាននូវនិរន្តរភាពនៃសង្វាក់ផលិតកម្ម។

ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុនអភិវឌ្ឍ​ Skyland រំពឹង​ថា រោងចក្រ​​នឹង​លេច​រូបរាង អាច​ជួយដល់កសិករខ្មែរផង ក៏ដូចជាគាំទ្រអោយមានការបង្កើតរោងចក្រនៅក្នុងប្រទេស ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរមានប្រាក់ខែ មានចំណូលសម្រាប់ទ្រងទ្រង់គ្រួសារ៕