ក្នុងអំឡុងពេលដែលជំងឺកូវិដ១៩ វាយលុក រាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ឧកញ៉ាឡេង ប្រុស បងបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំក្រុមគ្រួសារលោកទៅរស់នៅស្រុកកំណើតនៅឯស្រុកបាភ្នំ ខេត្ត ព្រៃវៃង យ៉ាងមានក្ដីសុខ។

ឧកញ៉ាឡេង ប្រុស បានបង្ហាញសកម្មភាពជួបជុំគ្រួសារយ៉ាងស្រស់ស្រាយនៅផ្ទះលំហែកាយនៅស្រុកកំណើត មានបរិយាកាសធម្មជាតិ អមដោយផលដំណាំជាច្រើនមុខមានបន្លែងបង្ការដូចជា ពោត ត្របែក ឆៃថាវ ចិញ្ចឹមត្រីបានផលជាច្រើនតោន ដោយលោកបានប្រម៉ូលផង ហើយដឹកមកចែកជូនបងប្អូនលោកនៅឯរាជធានីភ្នំពេញជាច្រើន។
ទោះបីមានការងារជំនួញដ៏មមាញឹក ឧកញ៉ារកស៊ីលើវិស័យអចលនទ្រព្យនេះក៏មិនដែលខកខានតែងតែដកឃ្លាបង្កើតភាពស្និទ្ធស្នាលជួបជុំគ្រួសារប្រកបដោយភាពកក់ក្ដៅជាទីបំផុត៕









